Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ៉ីរ៉ង់ បដិសេធចរចារកបទឈប់បាញ់ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៉ីស្រាអែល កាន់តែខ្លាំងក្លា

    BY Liny Chan June 16, 2025
    អ៉ីរ៉ង់ បដិសេធចរចារកបទឈប់បាញ់ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៉ីស្រាអែល កាន់តែខ្លាំងក្លា

    (តេងហេរ៉ង់)៖ មន្ត្រីម្នាក់ អាមេរិកម្នាក់ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា អ៉ីរ៉ង់ បានប្រាប់អ្នកសម្រុះសម្រួល កាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចារកបទឈប់បាញ់នោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៉ីស្រាអែល បង្កើនការភ័យខ្លាចពីជម្លោះកាន់តែទូលំទូលាយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ ២០២៥។

    មន្រ្តីរូបនេះនិយាយថា អ៉ីរ៉ង់បានជូនដំណឹង ដល់អ្នកសម្រុះសម្រួលកាតា និង អូម៉ង់ថា គេនឹងចូលមកចរចានៅពេលបញ្ចប់ការឆ្លើយតបរបស់ខ្លួន ចំពោះការវាយប្រហារមុនរបស់អ៉ីស្រាអែល។ អ៉ីរ៉ង់ ថាមិនចរចាទេពេលកំពុងរងការវាយប្រហារ។

    អូម៉ង់ និងកាតា មានទំនាក់ទំនងល្អទាំងជាមួយអ៉ីរ៉ង់ និងអាមេរិក ហើយក៏មានទំនាក់ទំនងផ្ទាល់ជាមួយអ៉ីស្រាអែលផងដែរ។ ជុំវិញការអត្ថាធិប្បាយនេះ ក្រសួងការបរទេសអ៉ីរ៉ង់ កាតា និង ក្រសួងព័ត៌មានអូម៉ង់ មិនទាន់ឆ្លើយតបទៅនឹងសំណើសុំបញ្ជាក់របស់ Reuters នៅឡេីយទេ។

    គួរបញ្ជាក់ថា អ៉ីស្រាអែល ជាអ្នកចាប់ផ្តេីមការវាយប្រហារលេីអ៉ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការយោធា និងបានបំផ្លាញទីតាំងនុយក្លេអ៊ែរ ជាមួយនិងការបញ្ជាក់ថា យុទ្ធនាការនេះនឹងបន្តកើនឡើង។ ចំណែក អ៉ីរ៉ង់ប្តេជ្ញាថានឹងសងសឹកយ៉ាងចាស់ដៃ ចំពោះសកម្មភាពរបស់អ៉ីស្រាអែល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: