Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥

    BY Liny Chan June 18, 2025
    រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥

    (បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារដើម្បីប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើ បាត់ដំបង២០២៥ នៅសាលាប្រជុំសាលាខេត្ត និងត្រួតពិនិត្យទីតាំង​ដើម្បីត្រៀមរៀបចំពេលឆាប់ៗខាងមុខនេះ។

    ក្រោយពិភាក្សារួច លោកអភិបាលខេត្តបានសម្រេចរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ នេះ គ្រោងរៀបចំឡើងរយៈពេលមួយសប្តាហ៍ពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ និងមានប៊ូហ្វេ ទុរេនបាត់ដំបង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥។

    សូមបងប្អូន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: