ព័ត៌មានជាតិ June 22, 2025

ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់ ខណៈអ្នកជាសះស្បើយ ២នាក់

Nisaiy KP

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤នាក់ ខណៈជាអ្នកជាសះស្បើយ ២នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៥៧០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៤៧៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews