Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ អបអរសាទរបងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃជាង ១០០នាក់ ទទួលបានការងារធ្វើភ្លាមៗ នៅខេត្តកំពង់ស្ពឺ

    BY Liny Chan June 30, 2025
    ក្រសួងការងារ អបអរសាទរបងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃជាង ១០០នាក់ ទទួលបានការងារធ្វើភ្លាមៗ នៅខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ អបអរសាទរពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃចំនួន ១០៤រូប ទទួលបានការងារធ្វើភ្លាមៗនៅខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ បងប្អូនពលករខ្មែរទាំង១០៤នេះ បានចូលធ្វើការក្នុងក្រុមហ៊ុនហ្សេងបួ ហ៊្វូតវែរ សាន់ស៊ីង ក្រុមហ៊ុនជីងយុនស៊ីវ និងក្រុមហ៊ុនបេសវីនជាដើម។

    ក្រសួងការងារ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលទើបបានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ឬមានបំណងវិលត្រឡប់ពីប្រទេសថៃ សូមទំនាក់ទំនង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: