PR July 4, 2025

កាន់តែធំកាន់តែអស្ចារ្យ ! មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- I AM THE BEST ជាមួយឆាកតន្ត្រីអន្តរជាតិធំសម្បើមមិនធ្លាប់មាន!

Liny Chan

ភ្នំពេញ – GANZBERG នឹងនាំមកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបំផុតជាប្រវត្តិសាស្ត្រនៅថ្ងៃសៅរ៍ ទី5 កក្កដា ឆ្នាំ2025 ដ៏ខ្លីខាងមុខ នេះ នោះគឺ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- I AM THE BEST អមដោយឆាកតន្ត្រីស្តង់ដារ អន្តរជាតិកាន់តែធំ កាន់តែអស្ចារ្យដែលមិនធ្លាប់មាននៅកោះពេជ្រចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់ក្រោម វត្តមានរបស់ កំពូលក្រុម 2NE1 ដែលជា Queen of K-POP!

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- I AM THE BEST នឹងធ្វើឱ្យហ្វេនៗ GANZBERG ក៏ដូចជាហ្វេនៗ K-POP ទទួលបានភាពរីករាយរំជើបរំជួលកន្ត្រាក់អារម្មណ៍ទប់ខ្លួនមិនជាប់អមដោយឆាកតន្ត្រីដែលកាន់តែធំលំដាប់ពិភពលោកដំឡើងដោយក្រុមអ្នកជំនាញរួមមានវិស្វករផ្នែកសំឡេង (Sound) និងវិស្វករផ្នែកភ្លើង (Lighting) មកពីបរទេស ដូចជា សិង្ហបុរី និង អូស្ត្រាលី ជាមួយស្ដង់ដារអន្តរជាតិមិនថាប្រព័ន្ធភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេង បុកខ្លាំងហាប់ណែនអង្រួនដល់បេះដូងសុទ្ធតែ ស្តង់ដារអន្តរជាតិ ការរចនា ឆាកទាក់ទាញមិនចាញ់នៅបរទេស ហើយសូម្បីបរិវេណនៃការប្រគំតន្ត្រីទាំងមូល ក៏មានលក្ខណៈស្ដង់ដា អន្តរជាតិ។  

GANZBERG SUPER IDOL- I AM THE BEST ពិតជាពិសេសអស្ចារ្យលើសពីការប្រគំតន្ត្រីដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវភាពរំភើប រីករាយ មិនអាចបំភ្លេចបាន និងធានាសន្តិសុខសុវត្ថិភាពកម្រិតខ្ពស់ព្រោះមានភ្នាក់សន្តិសុខជាតិ និងអន្តរជាតិចាំយាមកាម។  

កុំភ្លេចណ៎ា! ត្រៀមទន្ទេញបារ៉ូលបទចម្រៀងរបស់ Idol ដើម្បីច្រៀង និងរាំតាម Idol សប្បាយម៉ាអស់ដៃនៅថ្ងៃសៅរ៍ ទី5 កក្កដា ដ៏ខ្លីខាងមុខនេះ នៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់!
Brought to you by Beer GANZBERG

GANZBERG #GANZBERGSuperIdol2025IamTheBest #Concert #KPOP

default