Khmerpress

ស្វែងរក

បច្ចេកវិទ្យា

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

BY Liny Chan July 16, 2025
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ស្វាគមន៍ការមកដល់ OPPO Reno14 Series 5G ស្ទីលរចនាបថកន្ទុយទេពមច្ឆា ! កាលពីម្សិលមិញនេះ OPPO បានប្រកាសដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មី OPPO Reno14 Series 5G ជាផ្លូវការយ៉ាងកក្រើក និងភ្លក់ទឹកភ្លក់ដីលើទីផ្សារប្រចាំប្រទេសកម្ពុជា។ ដោយ Reno14 F 5G (16GB++256GB) $349 | Reno14 F 5G (16GB+256GB) $379 | Reno14 5G (24GB+256GB) $499 | Reno14 Pro 5G (24GB+512GB) $699 កក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី18 កក្កដា ថែមជូននូវកាដូជាច្រើន OPPO ផងដែរ។  

ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំពិភពលោក Shangri-la (Phnom Penh) ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា និង លោក ថេណា ទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO ព្រមទាំងវត្តមានតារាប្រុសស្រីល្បីៗជាច្រើនរូបញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

សម្រាប់ស្មាតហ្វូនជំនាន់ថ្មី OPPO Reno14 Series 5G មានចំនួន 3 ម៉ូដែលគឺ Reno14 F 5G | Reno14 5G | Reno14 Pro 5G សុទ្ធតែមានស្ទីលរចនាបថបែបកន្ទុយទេពមច្ឆា ប្លែកពីគេតែមួយគត់ ហើយគឺជាទូរស័ព្ទដែលមានជំនាញថតរូបស្អាតជាមួយ AI Flash ដោយគ្រាន់តែចុចមួយប៉ក់អាចផ្តិតយកទិដ្ឋភាពពេលរាត្រីដ៏ភ្លឺច្បាស់។ បន្ថែមពីនេះវាក៏មកជាមួយ AI Editor 2.0 សំខាន់ៗដូចជា AI Eraser, AI Reflection Remove, AI Unblur) និងមុខងារថតក្នុងកម្រិត 4K ជាមួយគុណភាពកាន់តែខ្ពស់ ជាមួយមុខងារថតក្នុងទឹក IP69 ផងដែរ។  

សម្រាប់បងប្អូនទាំង 3 ម៉ូដែលនេះនាំមករូបរាងស្តើងទម្ងន់ស្រាល អមមកជាមួយលក្ខណៈសម្បត្តិ បន្ថែមមកជាមួយមុខងារ AI កែប្រែទឹកមុខ, AI កែប្លង់រូបភាព, AI ចម្លងស្ទីលរូបភាព ព្រមទាំងបំពាក់នូវ AI សំខាន់ៗជាច្រើនទៀតផងដែរ។ សម្រាប់ Reno14 F បំពាក់ទំហំថ្ម 6000mAh ជាមួយកម្លាំងសាក 45W ចំណែក Reno14 5G & Reno14 Pro 5G មានទំហំថ្ម 6200mAh ជាមួយកម្លាំងសាក 80W ។

ក្រៅពីនេះ វាអាចលេងហ្គេមបានរលូនដោយមិនឡើងកម្តៅខ្លាំងព្រោះតែមានបន្ទះបន្ថយកម្តៅ AI Ultra-thin Dual Drive Cooling System និង មានមុខងារ AI HyperBoost 2.0 ធ្វើឲ្យការលេងហ្គេមិនទាក់ទេ បន្ថែមពីនេះសេវាទូរស័ព្ទនៅតែខ្លាំង និងមានស្ថេរភាពល្អទោះនៅកន្លែងដែលមានមនុស្សកកកុញ សូម្បីតែនៅកន្លែងដែលបិទជិតក៏អ្នកអាចប្រើប្រាប់អ៊ីនធើណេតបានរលូនជាមួយមុខងារ AI LinkBoost 3.0 ។  

លើសពីនេះនៅលើ Reno14 Series 5G ក៏បានបំពាក់នូវ AI មួយឈុតទៀតដូចជា AI Call Summary សម្រាប់សង្ខេបការ Call, AI Voice Script បំម្លែងសម្លេងទៅជាអក្សរ, AI Translate សម្រាប់បកប្រែភាសា និងជំនួយការដ៏វៃឆ្លាត Google Gemini ដែលអាចសួរបានលឿន។ ចុងក្រោយនោះគឺការផ្ទេររូបភាព ឯកសារទៅកាន់ iPhone បានលឿនរហ័សតាមរយៈ O+ Connect App ។  

 OPPO Reno14 F 5G (16GB++256GB) $349 | Reno14 F 5G (16GB+256GB) $379 | Reno14 5G (24GB+256GB) $499 | Reno14 Pro 5G (24GB+512GB) $699 កក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី18 កក្កដា ថែមជូននូវកាដូជាច្រើនរួមមាន ៖

  • កាតាប OPPO ដ៏ទាន់សម័យ
  • OPPO Care+
  • ស៉ីមកាតលេខពិសេសតម្លៃ $168
  • បណ្ណធានា 1ឆ្នាំ និងសេវាថែទាំ
     
    ស្របពេលសម្ពោធ OPPO Reno14 Series 5G ក្រុមហ៊ុន OPPO ក៏បានប្រកាសចេញលក់នូវផលិតផល IoT ចំនួន 3 រួមមានដូចជា OPPO Pad SE តម្លៃ $199 | OPPO Enco Buds3 តម្លៃ $19.9 | OPPO Watch X2 Mini តម្លៃ $249 ដែលលោកអ្នកអាចរកជាវបានចាប់ពីថ្ងៃទី19 កក្កដា នេះតទៅនៅគ្រប់ហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា។
Share This Post: