Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កូរ៉េខាងត្បូង៖ គ្រូបង្រៀនម្នាក់ និងម្តាយរបស់សិស្សម្នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យចូលលួចឯកសារប្រឡងក្នុងសាលា

    BY Liny Chan July 16, 2025
    កូរ៉េខាងត្បូង៖ គ្រូបង្រៀនម្នាក់ និងម្តាយរបស់សិស្សម្នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យចូលលួចឯកសារប្រឡងក្នុងសាលា

    (សេអ៊ូល)៖ ប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី១៦ ខែកក្កដានេះ គ្រូបង្រៀនម្នាក់ និងម្តាយសិស្សវិទ្យាល័យមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនសម្រាប់ការលួចចូលក្នុងសាលា ដើម្បីលួចយកឯកសារប្រឡង។

    អ្នកទាំងពីរត្រូវបានចោទប្រកាន់ ពីបទលួចចូលវិទ្យាល័យក្នុងទីក្រុង Andong ចម្ងាយប្រហែល ២៧៩គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ១រំលងអាធ្រាតថ្ងៃទី៤ ខែកក្កដា ដើម្បីលួចឯកសារប្រឡង បង្កឱ្យមានការភ្ញាក់ផ្អើល និងឈានទៅដល់ការចាប់ខ្លួនតែម្តង។ ប៉ូលិស​ប៉ុស្តិ៍​ Andong ​បញ្ជាក់​ថា​ «​គ្រូបង្រៀន​អាយុ ៣១ ឆ្នាំ និង​ម្តាយ​អាយុ ៤៨ឆ្នាំ​ បាន​សារភាព​ពី​បទឧក្រិដ្ឋ​នេះ»​។ បើតាមអាជ្ញាធរ គ្រូបង្រៀនរូបនេះ ក៏ជាគ្រូបង្រៀនគួរផងដែរ។ ប៉ូលិស​សង្ស័យ​ថា អ្នក​ទាំង​ពីរ​ប្រហែល​ជា​ធ្លាប់​ប្រព្រឹត្ត​អំពើ​លួច​ស្រដៀង​គ្នា​កាល​ពី​​មុន ដោយ​ការសូកប៉ាន់រវាង​គ្រូ និង​ម្តាយរបស់សិស្ស។

    គួរបញ្ជាក់ថា កូរ៉េខាងត្បូង ​ត្រូវបានគេស្គាល់ថា ជាប្រទេសផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សមិទ្ធិ​ផល​សិក្សា ដោយ​ការ​ប្រឡង​ចូល​មហាវិទ្យាល័យ​ប្រចាំ​ឆ្នាំ ត្រូវមាន​យន្តហោះ​ហោះកាត់ ​អំឡុង​ពេល​ប្រឡង​ស្តាប់​ភាសា​អង់គ្លេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: