Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ លោករដ្ឋមន្រ្តី ហេង សួរ ក្នុងចេតនាឆបោកសាធារណជន

    BY Liny Chan July 18, 2025
    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ លោករដ្ឋមន្រ្តី ហេង សួរ ក្នុងចេតនាឆបោកសាធារណជន

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបដិសេធចំពោះការដែលពេលថ្មីៗនេះមានបុគ្គល ឬក្រុមខិលខូចនៅតែបន្តប្រើប្រាស់ឈ្មោះ និងរូបភាព លោក ហេង សួរ រដ្ឋមន្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតគណនីតេឡេក្រាមក្លែងក្លាយឈ្មោះថា «HENG_SourCEO» (@HENG_SourCEO) និងយករូបភាព លោករដ្ឋមន្ដ្រី មកប្រើជារូបប្រូហ្វាល់តេឡេក្រាម ដោយបង្កើត ក្រុមតេឡេក្រាមឈ្មោះ «OCIC CLUB INVESTMENT COMPANY» ក្នុងចេតនាបោកប្រាស់សាធារណជន ឱ្យយល់ថាជារបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា «គណនីតេឡេក្រាម “HENG_SourCE0” (@HENG_SourCEO) មិនមែនជាគណនីរបស់ ឯកឧត្តម ហេង សួរ នោះទេ ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក៏មិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតេឡេក្រាមឈ្មោះ “OCIC CLUB INVESTMENT COMPANY” នោះដែរ»។

    ក្រសួងការងារ មិនទទួលខុសត្រូវនូវរាល់ការបាត់បង់អត្ថប្រយោជន៍ណាមួយដែល បង្កដោយគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមខាងលើនោះឡើយ។ ដោយឡែក លោក ហេង សួរ មានគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការដូចខាងក្រោម៖
    ១. ហ្វេសប៊ុកផ្លូវការគឺ ៖ https://www.facebook.com/hengsour4all
    ២. តិកតុផ្លូវការគឺ
    https://www.tiktok.com/@hengsour
    ៣. តេឡេក្រាមផ្លូវការគឺ ៖ https://t.me/HENG_Sour

    ក្រសួងការងារបានព្រមានដល់ម្ចាស់គណនីតេឡេក្រាមក្លែងក្លាយទាំងអស់ និងម្ចាស់ក្រុមតេឡេក្រាមខាងលើ ឱ្យលុបចោលនូវគណនីតេឡេក្រាម និងរូបភាពទាំងអស់របស់ លោក ហេង សួរ ជាបន្ទាន់។ ទន្ទឹមនេះ ក្រសួងសូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះករណីនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: