លោកបណ្ឌិត ជេត ជាលី ផ្ដាំទៅរដ្ឋាភិបាលថៃ «មិនប្រាកដថា ប្រទេសធំជាង សេដ្ឋកិច្ចធំជាងត្រូវតែឈ្នះប្រទេសតូចនោះទេ»
(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ផ្ដាំទៅកាន់រដ្ឋាភិបាលថៃ ឬថៃមួយចំនួនដែលចិញ្ចឹមចិត្តមិនព្រមដោះស្រាយភាពតានតឹងព្រំដែនជាមួយកម្ពុជា ដោយសន្តិវិធីថា «មិនប្រាកដថា ប្រទេសធំជាង សេដ្ឋកិច្ចធំជាងត្រូវតែឈ្នះប្រទេសតូចនោះទេ»។ ការថ្លែងសង្កត់ធ្ងន់ៗបែបនេះរបស់បញ្ញាវន្តជាន់ខ្ពស់កម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សានៃកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោកបណ្ឌិត បានបញ្ជាក់ថា ថៃត្រូវចាំថា មកដល់ពេលនេះសហរដ្ឋអាមេរិក នៅតែជាប្រទេសមហាអំណាចនៅឡើយទេ ប៉ុន្តែត្រូវចាំថាមហាអំណាចមួយនេះ បានចាញ់សង្រ្គាមវៀតណាម តាមរយៈទ័ពព្រៃ ដូច្នេះហើយការចិញ្ចឹមចិត្តគិតថាអាងតែខ្លួនឯងជាប្រទេសធំជាង មានប្រជាជនច្រើនជាង និងមានសេដ្ឋកិច្ចធំជាង មិនប្រាកដថាអាចឈ្នះប្រទេសតូចបានទេ។ ព្រោះកត្តាឈ្នះចាញ់មិនបានកំណត់លើចំណុចនេះទាំងស្រុងឡើយ ប៉ុន្តែវាអាស្រ័យទៅលើសាមគ្គីភាព ផ្ទៃក្នុងបន្ថែមទៀត។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖





ផ្ដល់សិទ្ធិដោយ៖ Fresh News
