Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺន ៣ពាន់កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំង ដែលទើបត្រឡប់មកពីប្រទេសថៃ

    BY Liny Chan July 22, 2025
    ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺន ៣ពាន់កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំង ដែលទើបត្រឡប់មកពីប្រទេសថៃ

    (កំពង់ឆ្នាំង)៖ លោកស្រី ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាល ស្រុកសាមគ្គីមានជ័យ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។

    «វេទិកាការងារ» នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗ ជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រ ចំនួន៤ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ១ម៉ឺន៣ពាន់កន្លែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: