ព័ត៌មានជាតិ July 27, 2025

ក្រសួងអប់រំ៖ គិតត្រឹមព្រឹកថ្ងៃនេះ សាលារៀនចំនួន ៦០០ បានបិទទ្វារ ក្នុងខេត្តចំនួន៥ ប៉ះពាល់ដល់សិស្ស ១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង ៦ពាន់នាក់ ដោយសារការឈ្លានពានរបស់ថៃ

Nisaiy KP

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សាលារៀនចំនួន៦០០ ត្រូវបានទិតទ្វារ ក្នុងខេត្តជាប់ព្រំដែនចំនួន៥ ដែលប៉ះពាល់ដល់សិស្សានុសិស្សចំនួន ១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង ៦០០០នាក់ មិនអាចទទួលបានការសិក្សា ដោយសារតែការឈ្លានពានរបស់ថៃ។

បើតាមការបញ្ជាក់របស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ រយៈពេល៤ថ្ងៃ នៃការវាយប្រហារឈ្លានពានរបស់ថៃ ធ្វើឱ្យពលរដ្ឋកម្ពុជា ២.៥ម៉ឺនគ្រួសារ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន។

លោកស្រីបានមានប្រសាសន៍ថា សកម្មភាពរបស់ភាគីថៃ ទាំងគឃ្លើន និងទាំងកម្រោល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល សាលារៀន ដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews