Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ACU បើកការស្រាវជ្រាវករណីលើកឡើងថា «បែកធ្លាយវិញ្ញាសាគណិតវិទ្យា ថ្នាក់វិទ្យាសាស្ត្របាក់ឌុប២០២៥»

    BY Nisaiy KP August 31, 2025
    ACU បើកការស្រាវជ្រាវករណីលើកឡើងថា «បែកធ្លាយវិញ្ញាសាគណិតវិទ្យា ថ្នាក់វិទ្យាសាស្ត្របាក់ឌុប២០២៥»

    (ភ្នំពេញ)៖ ភ្លាមៗចាប់តាំងពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលរួមស្រាវជ្រាវស៊ើបអង្កេតអំពីការផុសរូបថតចម្លង ដែលធ្វើឲ្យយល់ថា ជាវិញ្ញាសាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ រហូតមកទល់ល្ងាចថ្ងៃទី៣០ ខែសីហា ប៉ុន្ដែក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ។

    ការស្រាវជ្រាវនេះ បានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក យ៉ិនទៀង ពុទ្ធរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ។

    ក្រុមការងារជំនាញ រកឃើញតែរូបថតវិញ្ញាសាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថត ជាវិញ្ញាសាគណិតវិទ្យាដែលថតផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូប រាងពិតឡើយ។

    មានការបង្ហោះថា មានការបង្រៀនតាម Zoom ពីចម្លើយគណិតវិទ្យា ដែលដូចទៅនឹងវិញ្ញាសាគណិតវិទ្យាមុនម៉ោងប្រឡង (បង្រៀននៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ម៉ោង០៦៖៤៦នាទី)។ នេះបើតាមរបាយការណ៍រហ័ស នៃការស្រាវជ្រាវរបស់អង្គភាព ប្រឆាំងអំពើពុករលួយ បញ្ចេញព្រឹកថ្ងៃទី៣១ ខែសីហានេះ។

    ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ក៏ស្នើសុំការចូលរួមសហការណ៍ពីអ្នកប្រើបណ្តាញសង្គមទាំងអស់ជួយផ្តល់ និងបំពេញ បន្ថែមដល់ក្រុមការងារអំពីព័ត៌មានដែលខ្លួនបានដឹង បានរក្សាទុក (ព្រោះគណនី-ទំព័រហ្វេសប៊ុកមួយចំនួនបានលុបការផុសរបស់ខ្លួន)៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: