ព័ត៌មានជាតិ August 31, 2025

កម្លាំងនគរបាលកម្ពុជា ចាប់ខ្លួនជនជាតិថៃ៣នាក់ ដែលលួចឆ្លងដែនចូលខុសច្បាប់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

Nisaiy KP

(បន្ទាយមានជ័យ)៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែន​គោកលេខ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការមួយប៉ុស្តិ៍រដ្ឋនគរបាលរដ្ឋ​អូរទំព័រ​ ឃាត់បានជនជាតិថៃ៣នាក់ ដែលលួចឆ្លងដែនចូលកម្ពុជា​ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិបន្ទាយទី២ ឃុំអូរទំព័រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។

បើតាមសេចក្ដីរាយការណ៍ ជនជាតិថៃទាំង៣នាក់ខាងលើ ដែលឆ្លងដែនចូលដោយខុសច្បាប់ ជិះកង់បីមួយគ្រឿង ប៉ុន្ដែអ្នកបើកកង់បីនោះបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនជាតិថៃទាំង៣នាក់នេះ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្ដតាមច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews