ធនាគារ វីង ដាក់ឱ្យប្រើប្រាស់មុខងារថ្មីសម្រាប់កក់សំបុត្រ និងសេវាកម្មជាច្រើនទៀត
អេបតែមួយ របស់ ធនាគារ វីង មាននូវមុខងារច្រើនសម្រាប់សេវា ហិរញ្ញវត្ថុ ការ កម្សាន្ត និង តម្រូវ ការ ប្រចាំថ្ងៃ ផ្សេងៗទៀត
ធនាគារ វីង កំពុងធ្វើឱ្យការប្រើប្រាស់សេវា ធនាគារឌីជីថលនៅកម្ពុជា កាន់តែងាយស្រួលជាងមុន ជាមួយការដាក់ឱ្យដំណើរការ មុខងារ Miniapps នៅក្នុងអេប Wing Bank ដែល អ្នកប្រើប្រាស់អាចកក់សំបុត្រកម្មវិធី ប្រគុំតន្ត្រី ចូលរួមកម្មវិធីកម្សាន្តនានា និងទៅ លេង កន្លែង ផ្សេងៗជាច្រើន ដោយ ទូទាត់ ការ ចំណាយ នៅក្នុងអេប តែមួយ ប្រកប សុវត្ថិភាពខ្ពស់ និងងាយស្រួលប្រើប្រាស់។

លោក ហុង វណ្ណថេត នាយកគ្រប់គ្រងសេវាធនាគារជាសេវាកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “ជាមួយ Miniapps យើង កំពុង តែ ធ្វើឱ្យ អេប Wing Bank មិនត្រឹមតែ អាច បំពេញ តម្រូវការ ហិរញ្ញ វត្ថុប៉ុណ្ណោះទេ ប៉ុន្តែ មទាំងអាចបំពេញតម្រូវការ ប្រចាំថ្ងៃបានថែមទៀត។ អតិថិជនរបស់យើងទាំងអស់អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ ខ្លួន ហើយប្រើប្រាស់សេវាកម្មនានា ដោយគ្រាន់តែចុចពីរបីប៉ាច់ប៉ុណ្ណោះ។ ពោលគឺលឿនរហ័ស សុវត្ថិភាព ហើយ សាមញ្ញ។”
ដើម្បី ប្រើប្រាស់ MiniApps អតិថិជនគ្រាន់តែចូលទៅកាន់អេប Wing Bank ចុចលើ “រក ដៃគូទូទាត់”រួចជ្រើសរើសមុខងារ ”សំបុត្រ កម្មវិធី” ដែលអាចកក់សំបុត្របានភ្លាមៗ ហើយ ផ្តល់ ការ បញ្ចុះតម្លៃពិសេសៗ ជាច្រើន សម្រាប់កន្លែងកម្សាន្តពេញនិយមជាច្រើនដូចជា៖ សួនសត្វ សារមន្ទីរ ឬព្រឹត្តិការណ៍ធំៗ ដោយមិនចាំបាច់ចំណាយពេល ចេញពីអេប Wing Bank នោះ ឡើយ។
លោក ហុង វណ្ណថេត បានបន្ថែមថា៖ “នេះ មិនត្រឹមតែ ងាយស្រួល ប្រាស់នោះ ទេ ពោល គឺថា នៅក្នុង អេបតែមួយ ប៉ុន្តែ ផ្តល់ជូននូវការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ក៏ដូចជាសេវាកម្មចាំបាច់នានាសម្រាប់ការរស់នៅប្រចាំថ្ងៃ។”
សព្វថ្ងៃនេះ ធនាគារ វីង បម្រើអតិថិជនជាង ៩,៨ លាននាក់ ដោយផ្តល់ជូននូវដំណោះស្រាយឌីជីថលជាង ១០០ ប្រភេទនៅលើអេប Wing Bank។ កាលពីពេលថ្មីៗនេះនៅក្នុងអេប Wing Bank ក៏មានបន្ថែមមុខងារ Chatbot ដោយប្រើប្រព័ន្ធបច្ចេកវិទ្យា AI សម្រាប់ជួយដល់អតិថិជនដោះស្រាយបញ្ហាភ្លាមៗមិនថាពេលយប់ ឬថ្ងៃនោះឡើយ។ មុខងារ MiniApps នេះនឹងបន្តជំរុញឱ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។
ឆាប់ៗខាងមុខនេះ MiniApps នឹងពង្រីកវិសាលភាពកាន់តែខ្លាំងក្លាថែមទៀត ដោយផ្តល់ជូនឱ្យអតិថិជននូវការកក់សំបុត្រកុន ការធ្វើដំណើរ និងសេវាកម្មប្រចាំថ្ងៃផ្សេងៗទៀត ដែលទាំងអស់នេះក៏នឹងមានការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃជារៀងរាល់ផងដែរ។
MiniApps គឺជាវឌ្ឍនភាពថ្មីមួយរបស់ធនាគារ វីង ក្នុងគោលបំណងធ្វើឱ្យការរស់នៅប្រចាំរបស់ប្រជាជនកម្ពុជាកាន់តែងាយស្រួល ទំនើប ហើយភ្ជាប់ទំនាក់ទំនងជាមួយគ្នាកាន់តែប្រសើរ៕
