Khmerpress

ស្វែងរក

PR

Ganzberg Snow នាំយក Rapper Fighter រដូវកាលថ្មី ជាមួយប្រាក់រង្វាន់ 60លានរៀល និងឳកាសការងារជាច្រើនជាមួយក្រុមហ៊ុន Ganzberg បើកឆាកដំបូងភ្លាម! Rapper Fighter រដូវកាលទី២ ផ្ទុះការគាំទ្រខ្លាំងស្ទើរមិនគួរឱ្យជឿ!

BY Liny Chan October 8, 2025
Ganzberg Snow នាំយក Rapper Fighter រដូវកាលថ្មី ជាមួយប្រាក់រង្វាន់ 60លានរៀល និងឳកាសការងារជាច្រើនជាមួយក្រុមហ៊ុន Ganzberg បើកឆាកដំបូងភ្លាម! Rapper Fighter រដូវកាលទី២ ផ្ទុះការគាំទ្រខ្លាំងស្ទើរមិនគួរឱ្យជឿ!

កម្មវិធីប្រឡងចម្រៀង Rapper Fighter ដ៏ធំដែលឧបត្ថម្ភផ្ដាច់មុខដោយ Ganzberg Snow បានផ្ទុះការគាំទ្រខ្លាំងស្ទើរមិនគួរឱ្យជឿនៅក្នុងសប្ដាហ៍ដំបូងនៃការប្រកួតប្រជែងដ៏ស្វិតស្វាញនៃបេក្ខភាពឆ្នើមកាលពីយប់ថ្ងៃអាទិត្យ ទី៥ ខែ តុលា ឆ្នាំ២០២៥ ពីបេក្ខភាពឆ្នើមក្នុងវគ្គ Start Fight។

ការចាប់ផ្ដើមនៃវគ្គ Start Fight ដែលជាវគ្គមួយបានក្លាយជាវេទិកាប្រកួតដ៏ក្ដៅគគុក សម្រាប់ Coach ទាំង៤ ក្នុងការប្រកួតប្រជែងគ្នាយកបេក្ខភាពឆ្នើមរៀងៗ។

នៅមុនការបើកឆាកប្រកួតប្រជែងវគ្គ Star Fight ដ៏ក្ដៅគគុកនេះ ក៏មានការចូលរួមច្រៀងរួមគ្នាពី Top 4 Rapper Fighter រដូវកាលទី១ ផងដែរ។ ម្ចាស់ជយលាភីឆ្នាំចាស់ទាំង៤ បានបកស្រាយចម្រៀងរួមគ្នា មានចំណងជើងថា « អ្នកចម្បាំងនគរ » ដោយបទចម្រៀងនេះមានបញ្ចូលនូវឧបករណ៍ភ្លេងខ្មែរសម្បូរបែបរួមជាមួយល្បុក្កតោ បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ។

ការបកស្រាយចម្រៀងរួមគ្នាពីម្ចាស់ជយលាភីទាំង៤រូបខាងលើនៅក្នុងថ្ងៃបើកឆាកវគ្គ Sart Fight ពិតជាបានទាក់ទាញការគាំទ្រជាខ្លាំងពីទស្សនិកជន ជាមួយនឹងឆាកដ៏ត្រជាក់ភ្នែកពី Ganzberg Snow នៅលើកញ្ចក់ទូរទស្សន៍ PNN និងផ្លូវការរបស់ Rapper Fighter ។

សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀង Rapper Fighter គឺជាកម្មវិធីធំមួយដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ដែលផ្សាយលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផេកផ្លូវការ GANZBERG Snow និង ផេកផ្លូវការ Rapper Fighter ៕

Share This Post: