Khmerpress

ស្វែងរក

PR

ប្រវត្តិសាស្ត្រគុនខ្មែរ! ព្រឹត្តិការណ៍ប្រដាល់លំដាប់ពិភពលោក GANZBERG World Kun Khmer Fight នឹងរៀបចំឡើង ៣ថ្ងៃជាប់គ្នា នៅដើមខែវិច្ឆិកានេះ

BY Liny Chan October 18, 2025
ប្រវត្តិសាស្ត្រគុនខ្មែរ! ព្រឹត្តិការណ៍ប្រដាល់លំដាប់ពិភពលោក GANZBERG World Kun Khmer Fight នឹងរៀបចំឡើង ៣ថ្ងៃជាប់គ្នា នៅដើមខែវិច្ឆិកានេះ

(ភ្នំពេញ)៖ ដំណឹងដ៏រំភើប និងកក្រើកបំផុតសម្រាប់អ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរ! មហាព្រឹត្តិការណ៍ប្រដាល់លំដាប់ពិភពលោក GANZBERG World Kun Khmer Fight នឹងត្រូវរៀបចំឡើងយ៉ាងមហោឡារិក និងមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី០៤, ទី០៥, និងទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

នេះជាព្រឹត្តិការណ៍ដែលអ្នកគុននិយមទន្ទឹងរង់ចាំបំផុត ដោយមានការប្រមូលផ្តុំកីឡាករជើងខ្លាំងជិត ៣០នាក់ មកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទូទាំងពិភពលោក ដើម្បីប្រកួតនៅលើសង្វៀនដ៏អស្ចារ្យដែលរួមបញ្ចូលទាំងការប្រកួតជាលក្ខណៈ សង្វៀនគុនខ្មែរ បែបប្រពៃណី និងលឺដំណឹងមកថា សង្វៀនទ្រុងលំដាប់ UFC ផងដែរ!

អ្វីដែលកាន់តែពិសេសនោះ គឺវត្តមានរបស់ស្ថាប័នប្រដាល់ធំៗចំនួន ៦ ស្ថាប័ន មកពីជុំវិញពិភពលោក នឹងមកជួបជុំគ្នាឈរគោរពទង់ជាតិខ្មែរ នៅលើទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ។ ការប្រមូលផ្តុំដ៏ធំនេះ គឺជាសញ្ញាណដ៏សំខាន់ក្នុងការផ្សព្វផ្សាយទេសចរណ៍ និងលើកកេរ្តិ៍ឈ្មោះគុនខ្មែរឱ្យបានល្បីល្បាញដល់ឆាកអន្តរជាតិ។

  • ការប្រកួតលក្ខណៈ MMA (Mixed Martial Arts)
  • ជំនួបដ៏ក្តៅគគុក Kun Khmer X USA (គុនខ្មែរទល់នឹងជើងខ្លាំងអាមេរិក)
  • និងការប្រកួតដណ្តើមជើងឯក 8 Man Tournament!

ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍៖ កាលបរិច្ឆេទ: ថ្ងៃទី០៤, ទី០៥, និង ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ (អំឡុងពេលបុណ្យអុំទូក) ពេលវេលា ចាប់ពីម៉ោង ៨យប់តទៅ ទីតាំង: ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមអញ្ជើញបងប្អូនចូលរួមទស្សនាផ្ទាល់នូវការប្រកួតដ៏កម្រ និងការតទល់ដ៏ស្វិតស្វាញរបស់កីឡាករ ដែលបានត្រៀមហ្វឹកហាត់យ៉ាងហ្មត់ចត់សម្រាប់ដៃគូប្រកួត។

ព្រឹត្តិការណ៍នេះ នឹងមានការផ្សាយផ្ទាល់ជូនទស្សនា នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG។ កុំភ្លេចចូលរួមជាសាក្សីនៃប្រវត្តិសាស្ត្រថ្មីរបស់គុនខ្មែរ ដែលនឹងកើតឡើងលើទឹកដីខណ្ឌកំបូល!

Share This Post: