គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជា មានយានយន្តបានចុះបញ្ជីសរុបចំនួន ៧ ៩៦៣ ០១៩គ្រឿង
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩០ មកដល់ខែកញ្ញា ឆ្នាំ២០២៥នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសសរុប ៧ ៩៦៣ ០១៩គ្រឿង ក្នុងនោះម៉ូតូ ៦ ៧៥១ ៥០៨គ្រឿង យានយន្តធុនស្រាល ៩០៤ ១៩៦គ្រឿង និងយានយន្តធុនធ្ងន់ ៣០ ៧៣១៥គ្រឿង។

លោក ផន រឹម បានប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹង នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៥ទៀតថា ក្នុងនោះសម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២៥នេះ មានយានយន្តបានចុះបញ្ជីសរុប ៣៧៦ ៥០៧គ្រឿង ក្នុងនោះមានម៉ូតូ ៣០៧ ៨១៤ រថយន្តធន់ស្រាល ៦១ ៦៣១ និងរថយន្តធន់ធ្ងន់ ៧ ០៦២គ្រឿង។
លោក ផន រឹម បានឱ្យដឹងទៀតថា កត្តាដែលមានយានយន្តបានចុះបញ្ជីកើនឡើងជាបន្តបន្ទាប់នេះ ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន ធូរធារ និងមានលទ្ធភាពក្នុងការទិញយានយន្តធ្វើដំណើរបានកាន់តែច្រើនឡើងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

