ព័ត៌មានជាតិ November 2, 2025

ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តជាំងស៊ូ សហការរួមគ្នាអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ឲ្យបានលទ្ធផលខ្ពស់

Nisaiy KP

(ចិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រួសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ផែនការសកម្មភាពជាក់ស្តែងជំរុញកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និងចិន ក្នុងយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ជាមួយលោក លីវ ស៊ាវថាវ (Liu Xiaotao) អភិបាលខេត្តជាំងស៊ូ។

ជំនួបនេះ បានធ្វើឡើងនាឱកាសដែល លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ «ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤» និង «ពិធីបុណ្យកម្ពុជា» នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews