Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីពីព្រំដែន៖ ជនជាតិចិនម្នាក់អាចលួចឆ្លងដែនពីថៃមកកម្ពុជា ហើយជាន់គ្រាប់មីនសល់ពីសម័យសង្គ្រា.ម ស្ថិតនៅក្នុងតំបន់ចម្ការមីនកម្ពុជា

    BY Nisaiy KP November 30, 2025
    មន្ត្រីពីព្រំដែន៖ ជនជាតិចិនម្នាក់អាចលួចឆ្លងដែនពីថៃមកកម្ពុជា ហើយជាន់គ្រាប់មីនសល់ពីសម័យសង្គ្រា.ម ស្ថិតនៅក្នុងតំបន់ចម្ការមីនកម្ពុជា

    (ភ្នំពេញ)៖ យោងតាមមន្ត្រីពីព្រំដែន, នៅថ្ងៃទីសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោងប្រមាណ៣៖២០នាទីទៀបភ្លឺ នៅក្នុងភូមិសាស្រ្តចន្លោះបង្គោលសីមាលេខ ៤៨ និង៤៩ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីជនជាតិចិនម្នាក់ ភេទប្រុស លួចឆ្លងដែនពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា និងត្រូវបានជាន់គ្រាប់មីនសំណល់ពីសង្គ្រាម បណ្តាលឱ្យដាច់ប្រអប់ជើងខាងឆ្វេង ។

    តាមមន្ត្រីដដែល កងកម្លាំងកម្ពុជាឈរជើងការពារភូមិសាស្ត្រនេះបានចេញទៅជួយសង្គ្រោះដែរ ប៉ុន្តែត្រូវបានទាហ៊ានថៃអន្តរាគមន៍ចូលដល់មុន ព្រោះខាងកងទ័ពកម្ពុជាត្រូវបោសសម្អាតមីនបើកផ្លូវប្រមាណជាង២០០ម៉ែត្រទើបទៅដល់កន្លែងផ្ទុះ។ អ្វីដែលគួរកត់សំគាល់នោះ តំបន់ចម្ការមីននេះ ត្រូវបានក្រុមការងារអង្គភាព CMAC និង TMAC ក្នុងនាមសេនាធិការឱ្យក្រុមការងារ JCTF បានចុះទៅសិក្សាវាយតម្លៃកាលពីថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបន្តប្រជុំពិភាក្សាកំណត់ប្លង់ចម្ការមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ផែនការដោះមីនក្នុងតំបន់អាទិភាពព្រំដែន កម្ពុជា-ថៃ សម្រាប់គម្រោងសាកល្បងក្នុងតំបន់ អទិភាពព្រំដែនលើការងារមីនមនុស្សធម៌។ ប៉ុន្តែចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីថៃ បានប្រកាសព្យួរកិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាំពួរ និងបញ្ឈប់រាល់ការសហការជាមួយកម្ពុជា ដោយរួមទាំងការងាររបស់ JCTF ផងដែរ។

    ជាមួយគ្នានេះ តាមមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះ ពុំមានឈ្មោះក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជា របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។

    តាមមន្ត្រីពីព្រំដែនដដែល ទីតាំងផ្ទុះគ្រាប់មីននេះនៅក្នុងតំបន់ចម្ការមីនកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រដូចរៀបរាប់ខាងលើ។ ជនជាតិចិនអាចលួចឆ្លងដែនពីថៃមកកម្ពុជា ដោយមានសំនួរមួយចំនួនគួរពិចារណា បើផ្អែកតាមភស្តុតាងជាមួយជនរងគ្រោះ ដូចជាមានតែប្រាក់បាតថៃ តែមួយមុខប៉ុណ្ណោះ ទីតាំងកន្លែងផ្ទុះមានចម្ងាយប្រមាណជាជិត ១០០ម៉ែត្រប៉ុណ្ណោះពីផ្លូវកៅស៊ូថៃ និងមានចម្ងាយប្រមាណជាង ២១០ ម៉ែត្រពីផ្លូវជាតិ ៥៨ កម្ពុជា។ ជនជាតិចិននេះអាចមិនស្គាល់និងដឹងថា ភូមិសាស្ត្រនេះមានគ្រាប់មីនឡេីយ ព្រោះតំបន់នេះមានព្រៃក្រាស់ៗ ដូចនេះអាចមានបំណងសំខាន់អ្វីមួយក្នុងការឆ្លងព្រំដែនត្រង់ចំនុចនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: