Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ សិស្សានុសិស្សភៀសសឹក កំពុងបន្តការរៀនសូត្រ ក្នុងស្រុកស្ទឹងត្រង់

    BY Nisaiy KP December 21, 2025
    អភិបាលខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ សិស្សានុសិស្សភៀសសឹក កំពុងបន្តការរៀនសូត្រ ក្នុងស្រុកស្ទឹងត្រង់

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រូមជាមួយក្រុមការងារ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ សិស្សានុសិស្សភៀសសឹក កំពុងបន្តការរៀនសូត្រ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

    លោក អ៊ុន ចាន់ដា មានប្រសាសន៍ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានសិស្សភៀសសឹកកំពុងបន្តការសិក្សាតាមសាលារៀន ក្នុងខេត្តកំពង់ចាម ចំនួន ១.០៤៧នាក់ (ស្រីចំនួន ៥៩៦នាក់)។ ក្នុងនោះ សិស្សមត្តេយ្យសិក្សាចំនួន ៧៨នាក់ ស្រី៤៨នាក់ សិស្សបឋមសិក្សាចំនួន ៦៣៧នាក់ ស្រី៣៦២នាក់ និងសិស្សមធ្យមសិក្សាចំនួន ៣៣២នាក់ ស្រី១៩២នាក់។

    លោកអភិបាលខេត្ត បានបញ្ជាក់ថា សិស្សទាំងអស់ត្រូវបានរដ្ឋបាលខេត្ត ផ្តល់សម្ភារៈសិក្សាក្នុងម្នាក់ៗទទួលបាន សៀវភៅ ៥ក្បាល – ប៊ិច ៥ដេីម និងការបានដាក់សម្ភារៈសិក្សា ១ ផងដែរ។

    លោកអភិបាលខេត្ត ក៏បានយកឱកាសនោះ ជូនពរសូមឲ្យក្មួយៗ ទទួលបានជោគជ័យក្នុងការសិក្សា ក្នុងគ្រាដ៏លំបាកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: