Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រមុខការទូតកម្ពុជា ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដើម្បីពង្រឹងភាពជាដៃគូដ៏រឹងមាំ

    BY Nisaiy KP December 28, 2025
    ប្រមុខការទូតកម្ពុជា ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដើម្បីពង្រឹងភាពជាដៃគូដ៏រឹងមាំ

    (យូណាន, ចិន)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស ចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូនេះ នៅខេត្តយូណាន ប្រទេសចិន។

    ជំនួបរបស់ប្រមុខការទូតកម្ពុជា-ចិននេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។

    សូមជម្រាបថា លោក ប្រាក់ សុខុន កំពុងស្ថិតនៅខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូនេះ ដើម្បីពិភាក្សាពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: