Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្នាំ២០២៥ កម្ពុជាបាននាំចេញសំបកកង់រថយន្តជាង៣០លានសំបកទៅកាន់ប្រទេសធំៗចំនួន១០

    BY Naren January 29, 2026
    ឆ្នាំ២០២៥ កម្ពុជាបាននាំចេញសំបកកង់រថយន្តជាង៣០លានសំបកទៅកាន់ប្រទេសធំៗចំនួន១០

    យោងតាមការចុះផ្សាយ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ឆ្នាំ២០២៥កន្លងទៅក្រុមហ៊ុនសំខាន់ចំនួនបួននៅ​កម្ពុជាបាននាំចេញ​សំបកកង់​រថយន្ត​បាន ​៣០.​១៦៥.​០០០​សំបក ​និងប្រាក់ចំណូលចំនួន១.៣៨៣លានដុល្លារអាម៉េរិក។

    ទីផ្សារធំនៃការនាំសំបកកង់ទាំងនេះមាននៅប្រទេសចំនួន ១០ ក្នុងនោះ សហរដ្ឋអាម៉េរិក ប្រេស៊ីល ចក្រភពអង់គ្លេស កូរ៉េ ហ្វាំងឡង់ កាណាដា អាហ្រ្វិកខាងត្បូង នូវែលសេឡង់ ឈីលី និងប្រទេសចិន។

    ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនសំខាន់ៗទាំងបួនដែលនាំចេញសំបកកង់ឡានគឺក្រុមហ៊ុន Newbustar (Cambodia)Tire Co.,Ltd. ,ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd. ,ក្រុមហ៊ុន CART TIRE CO , LTD និងក្រុមហ៊ុន Wanli Tire (Cambodia) Co,Ltd.។

    ក្រុមហ៊ុន Newbustar (Cambodia)Tire Co.,Ltd.នៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្រុកស្នួល ខេត្តក្រចេះ បាននាំចេញសំបកកង់រថយន្តចំនួន ១.៣៨៧.៥២៨សំបកកង់។ ក្រុមហ៊ុន General Tires Technology (Cambodia) Co. Ltd. នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបាននាំចេញសំបកកង់រថយន្ត ៨.៦៧៤.០០០សំបក។ ក្រុមហ៊ុន​ CART TIRE CO., LTD. នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀងបាននាំចេញសំបក​កង់រថយន្តសរុប ២០.១០១.៤០០ សំបក និងក្រុមហ៊ុន Wanli Tire (Cambodia) Co,Ltd. នៅតំបន់សេដ្ឋកិច្ចពិសេស​ស៊ីនបាវិត ខេត្តស្វាយរៀង បាននាំចេញសំបកកង់រថយន្តចំនួន ២.៦៦៥សំបកកង់។

    ដោយឡែកនៅក្នុងឆ្នាំ ២០២៦នេះ នឹងមានក្រុមហ៊ុនចំនួន២ទៀត គ្រោងនឹង​នាំសំបកកង់រថយន្តផលិត​នៅកម្ពុជាចេញ​ទៅក្រៅប្រទេសដែរ។គឺក្រុមហ៊ុន ZODO Tire (Cambodia) Co., Ltd និងក្រុមហ៊ុន FIREMAX (CAMBODIA) TIRES CO., LTD៕ដោយ៖ក្រុមការងារMoINFO APP

    Share This Post: