ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលបានរងរបួសដល់មានពិការភាពកំពុងសម្រាកព្យាបាលនៅផ្ទះ
BY Nisaiy KP
February 15, 2026
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជា បានបន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលបានរងរបួសដល់មានពិការភាពកំពុងសម្រាកព្យាបាលនៅផ្ទះ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ទទួលដំណឹងអំពីស្ថានភាពសុខភាពរបស់វីរកងទ័ព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលបានរងរបួសរហូតដល់មានពិការភាព ក្នុងបុព្វហេតុការពារដែនដីសុវណ្ណភូមិពីសត្រូវឈ្លានពាន៕







ប្រភព៖ ក្រសួងព័ត៌មាន