Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ដូណាល់ ត្រាំ ផ្ញើផែនការបញ្ចប់សង្គ្រាមទៅអ៊ីរ៉ង់ ដែលមានសំណើដោះស្រាយជម្លោះចំនួន ១៥ចំណុច

    BY Liny Chan March 25, 2026
    លោក ដូណាល់ ត្រាំ ផ្ញើផែនការបញ្ចប់សង្គ្រាមទៅអ៊ីរ៉ង់ ដែលមានសំណើដោះស្រាយជម្លោះចំនួន ១៥ចំណុច

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងសម្រេចបាននូវវឌ្ឍនភាពដ៏ល្អមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៥ ខែមីនា។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏នឹងទទួលបានសម្បទានដ៏សំខាន់ៗមួយចំនួនពីទីក្រុងតេអេរ៉ង់ផងដែរ។

    ប្រភពខាងលើបានបន្តថា នៅក្នុងកិច្ចចរចាបញ្ចប់សង្គ្រាមនេះ លោក ដូណាល់ ត្រាំ បានផ្ញើផែនការសន្តិភាពមួយទៅកាន់ប្រទេសប្រទេសអ៊ីរ៉ង់ ដែលមានសំណើដោះស្រាយជម្លោះចំនួន ១៥ចំណុច។ បើទោះជាដំណោះស្រាយទាំង ១៥ចំណុចនោះមិនត្រូវបានបង្ហាញជាសាធារណៈក៏ពិតមែន តែសម្រាប់ក្រុមអ្នកវិភាគស្ថានការនយោបាយពិភពលោកបានធ្វើការប៉ាន់ស្មានថា ដំណោះស្រាយទាំង ១៥ចំណុច អាចមានដូចខាងក្រោមនេះ៖

    ១-ការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់

    ២-ការត្រួតពិនិត្យដោយ IAEA (អង្គការថាមពលនុយក្លេអ៊ែរអន្តរជាតិ)

    ៣-ការដកឬបន្ថយទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក

    ៤-ការបញ្ឈប់ការគាំទ្រក្រុមយោធានៅតំបន់មជ្ឈិមបូព៌ា

    ៥-ការធានាសុវត្ថិភាពក្នុងតំបន់

    ៦-ការបញ្ឈប់ការវាយប្រហារដោយប្រើប្រាស់ភាគីទី៣ ណាមួយ

    ៧-ការដោះលែងអ្នកទោសដែលកំពុងជាប់ឃុំនៅអ៊ីរ៉ង់

    ៨-ការអនុញ្ញាតពាណិជ្ជកម្ម ឬការនាំចេញប្រេងវិញ

    ៩-ការស្តារទំនាក់ទំនងការទូត

    ១០-ការកំណត់ព្រំដែនសកម្មភាពយោធា

    ១១-ការសហការក្នុងការប្រឆាំងអំពើភេរវកម្ម

    ១២-ការបង្កើតយន្តការតាមដានកិច្ចព្រមព្រៀង

    ១៣-ការកំណត់ពេលវេលាអនុវត្ត

    ១៤-ការធានាពីភាគីទាំងពីរ មិនបំពានកិច្ចព្រមព្រៀង

    ១៥-ការចូលរួមពីភាគីអន្តរជាតិផ្សេងៗ ដូចជា EU ឬ UN ជាដើម៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ Channel News Asia

    Share This Post: