Khmerpress

ស្វែងរក

PR

មគ្គុទ្ទេសចរណ៍​សំណាងបំផុតប្រចាំឆ្នាំ! ក្រោយបង្កភាពភ្ញាក់ផ្អើលបកប្រែជូន Sandara Park ពេលនេះ Brewmaster GANZBERG ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តភ្លាមៗ

BY Naren April 18, 2026
មគ្គុទ្ទេសចរណ៍​សំណាងបំផុតប្រចាំឆ្នាំ! ក្រោយបង្កភាពភ្ញាក់ផ្អើលបកប្រែជូន Sandara Park ពេលនេះ Brewmaster GANZBERG ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តភ្លាមៗ

(សៀមរាប)៖ បង្កឱ្យមានការភ្ញាក់ផ្អើល និងទទួលបានការសរសើរយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ក្រោយពេលដែលតារាចម្រៀង K-POP ដ៏ល្បីល្បាញកម្រិតពិភពលោក កញ្ញា Sandara Park (សមាជិកក្រុម 2NE1) បានមកទស្សនាប្រាសាទអង្គរវត្ត។ អ្វីដែលកាន់តែពិសេសនោះ​ Brewmaster of GANZBERG បានប្រកាសឧបត្ថម្ភលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលបានបំពេញភារកិច្ចយ៉ាងល្អប្រសើរក្នុងការទទួលស្វាគមន៍តារាលំដាប់អន្តរជាតិរូបនេះ។

​យោងតាមការប្រកាសជាផ្លូវការ​ Brewmaster of GANZBERG បានសម្រេចឧបត្ថម្ភដល់មគ្គុទ្ទេសក៍ទេសចរណ៍រូបនោះនូវ៖
​ថវិកាសុទ្ធចំនួន ១,០០០,០០០ រៀល (១លានរៀល)
​ទឹកបរិសុទ្ធ GANZBERG ចំនួន ១០ កេស
​ភេសជ្ជៈសម្រស់ Idol ចំនួន ៥ កេស

ការឧបត្ថម្ភនេះ ធ្វើឡើងដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរ ដែលបានខិតខំប្រឹងប្រែងប្រើប្រាស់ចំណេះដឹង និងភាសា បង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់ខ្មែរទៅកាន់តារាល្បីៗ និងភ្ញៀវទេសចរអន្តរជាតិ។ សកម្មភាពរបស់ប្អូនប្រុសមគ្គុទ្ទេសក៍ មិនត្រឹមតែជាការបំពេញការងារនោះទេ ប៉ុន្តែវាគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់មុខមាត់ទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ។

Brewmaster of GANZBERG ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនតែងតែគាំទ្រ និងផ្តល់តម្លៃខ្ពស់ដល់បុគ្គលដែលធ្វើសកម្មភាពល្អៗសម្រាប់សង្គម ជាពិសេសអ្នកដែលជួយផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃទឹកដីអច្ឆរិយៈរបស់កម្ពុជា។
​គួរបញ្ជាក់ផងដែរថា វត្តមានរបស់កញ្ញា Sandara Park មក​សម្តែង​ក្នុងកម្មវិធី Ganzberg supper Idol Festival នាទឹកដីខេត្តសៀមរាប បាននិងកំពុងឆក់យកបេះដូងអ្នកគាំទ្រយ៉ាងច្រើន ខណៈដែលរូបភាពរបស់កញ្ញាដែលបង្ហាញពីភាពស្រស់ស្អាតនៃប្រាសាទបុរាណខ្មែរ ត្រូវបានចែកចាយពាសពេញពិភពលោក ដែលនេះជាឱកាសមាសសម្រាប់វិស័យទេសចរណ៍ខ្មែរ៕

Share This Post: