ព័ត៌មានជាតិ
ត្រីឆ្លាមចេញមកខាំអ្នកទេសចរម្នាក់ឱ្យបាត់បង់ជីវិតនៅឆ្នេរសមុទ្រភាគខាងលិចអូស្រ្តាលី
BY Liny Chan
May 16, 2026
អូស្រ្តាលី៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់ត្រីឆ្លាមមួយក្បាលនៅឆ្នេរសមុទ្រភាគលិចប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញ The Strait Time នៅក្នុងថ្ងៃទី១៦ ខែឧសភា។ បុរសជាជនរងគ្រោះមានអាយុ ៣៨ឆ្នាំ និងត្រូវបានត្រីឆ្លាមខាំក្នុងអំឡុងពេលកំពុងលេងទឹកសមុទ្រនៅកោះ Rottnest ។
បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ភ្លាមៗក្រោយត្រូវបានត្រីឆ្លាំខាំគេអាចជួយនាំយកបុរសរងគ្រោះមកដល់ត្រឹមមាត់ឆ្នេរសមុទ្រប៉ុណ្ណោះ ហើយគាត់ក៏បានដាច់ខ្យល់ស្លាប់តែនៅលើមាត់ឆ្នេរតែម្តង ដោយសារតែគាត់បានរងរបួសធ្ងន់ធ្ងរខ្លាំងពេក។ គួរបញ្ជាក់ជូនថា តំបន់កោះ Rottnest គឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយមួយនៅក្នុងប្រទេសអូស្រ្តាលី ខណៈករណីមានត្រីឆ្លាមចេញមកវាយប្រហារអ្នកទេសចរនៅតំបន់កោះមួយនេះគឺជារឿងកម្រមួយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time