ព័ត៌មានជាតិ
រញ្ជួយដីកម្រិត ៥,២រ៉ិចទ័រនៅប្រទេសចិន បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ៧,០០០នាក់ត្រូវជម្លៀសខ្លួន
BY Liny Chan
May 18, 2026
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៨ ខែឧសភា។ ទន្ទឹមគ្នានេះក៏មានមនុស្សជាង ៧,០០០នាក់ផ្សេងទៀតត្រូវបានបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ផងដែរ។
បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើតនៅក្នុងកម្រិត ៥,២រ៉ិចទ័រ និងបានវាយប្រហារទៅលើតំបន់ Guangxi ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះនៅមានមនុស្សម្នាក់កំពុងតែបាត់ខ្លួន ហើយមនុស្សមួយចំនួនត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ខណៈមានអគារចំនួន ១៣ខ្នងបានដួលរលំផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia