Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌដូនពេញ ផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារកណ្តាល ក្រោយរកឃើញអាជីវករឆ្លងកូវី ដជាបន្តបន្ទាប់

    BY Khmerpress April 20, 2021
    រដ្ឋបាលខណ្ឌដូនពេញ ផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារកណ្តាល ក្រោយរកឃើញអាជីវករឆ្លងកូវី ដជាបន្តបន្ទាប់

    (ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ បានប្រកាសថា ដោយស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ១៩ យ៉ាងឆាប់រហ័សគួរឱ្យបារម្ភ អាជ្ញាធរសូមផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីតាំងផ្សារខាងលើ។

    ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌដូនពេញ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូល ផ្សារខាងលើនៅថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បើមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងមេរោគកូវីដ១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់នៅវិទ្យាល័យបាក់ទូកនិងវិទ្យាល័យបឹងត្របែក ព្រមទាំងអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត។

    ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារកណ្តាល ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩ នោះចូលប្រកបអាជីវកម្មលក់ដូរឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: