ព័ត៌មានជាតិ
ឯកឧត្តម គង់ គឹមនី ចុះត្រួតពិនិត្យទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានបិទខ្ទប់ទីតាំងនាពេលកន្លងមក
BY Nisaiy KP
July 5, 2026
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ឯកឧត្តម គង់ គឹមនី ចុះត្រួតពិនិត្យទីតាំងស្កេមអនឡាញ ដែលត្រូវបានបិទខ្ទប់ទីតាំងនាពេលកន្លងមក។
ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខេត្ត រួមមានស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់អាជ្ញាធរស្រុក និងសមត្ថកិច្ចស្រុកអូររាំង បានអញ្ជើញចុះត្រួតពិនិត្យទីតាំងស្កេមអនឡាញ ដែលត្រូវបានបិទខ្ទប់ទីតាំង នាពេលកន្លងមក ស្ថិតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕





ប្រភព៖ ក្រសួងព័ត៌មាន