Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ចុះត្រួតពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រទំនប់អូរតេធិបតី ស្ថិតក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរី

    BY Nisaiy KP July 12, 2026
    ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ចុះត្រួតពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រទំនប់អូរតេធិបតី ស្ថិតក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរី

    (មណ្ឌលគិរី)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកន្លងទៅ។

    ​សូមជម្រាបថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រទំនប់អូរតេធិបតី គឺជាការឆ្លើយតបដ៏ចាំបាច់ទៅនឹងតម្រូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។ គម្រោងនេះមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹក និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ជាលក្ខណៈពហុបំណងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពធនធានទឹកដ៏យុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់ដល់ខេត្តទាំងមូល និងតំបន់ផ្នែកខាងក្រោមផងដែរ។
    ​ក្រៅពីតួនាទីក្នុងការគ្រប់គ្រងធនធានទឹក និងការធានាការផ្គត់ផ្គង់សម្រាប់វិស័យកសិកម្ម ទំនប់អូរតេធិបតីក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលកំពុងរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់ខេត្តមណ្ឌលគិរីផងដែរ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: