Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក គឹម សន្តិភាព៖ ក្នុងតំបន់ក្រហម មិនអនុញ្ញាតបងប្អូនចេញឲ្យទៅផ្សារទេ ហើយក៏មិនមានការចែកប័ណ្ណអនុញ្ញាតឲ្យទៅផ្សារដែរ

    BY Khmerpress April 23, 2021
    លោក គឹម សន្តិភាព៖ ក្នុងតំបន់ក្រហម មិនអនុញ្ញាតបងប្អូនចេញឲ្យទៅផ្សារទេ ហើយក៏មិនមានការចែកប័ណ្ណអនុញ្ញាតឲ្យទៅផ្សារដែរ

    (ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌ នៅថ្ងៃទី២៣ ខែមេសានេះ បានចេញមកច្រានចោលការផ្សាយបំភ្លៃថា មានការចែកប័ណ្ណ ដែលអនុញ្ញាតឲ្យទៅផ្សារទិញស្បៀងអាហារបាន ក្នុងតំបន់ក្រហម អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងរឹតបន្តឹងការធ្វើដំណើរ។

    បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ នៅក្នុងតំបន់ក្រហមមិនអនុញ្ញាតឲ្យមានការទៅផ្សារទិញស្បៀងនោះទេ ហើយការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននីមួយៗ។

    លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងតំបន់ក្រហម មិនអនុញ្ញាតឲ្យទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណនេះដែរ។ មានតែមូលហេតុសុខភាពបន្ទាន់ យកសំណាក និងចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឲ្យចេញពីផ្ទះបាន សម្រាប់តំបន់ក្រហម»

    សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាឲ្យអាជ្ញាធរ កំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម»។ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: