PR November 2, 2021

ស្ងាត់ៗ តំណាងធំរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានឧបត្ថម្ភទឹកប្រាក់ចំនួន១០០០$ និងចូលរួមនៅក្នុងយុទ្ធនាការ “រួមគ្នាដើម្បីព្យាបាលដំបៅផែនដី”

Liny Chan

ភ្នំពេញ៖ ស្អាតហើយចិត្តល្អទៀត! ថ្មីៗនេះ អ្នកនាង លាស់ រ័ត្នចិន្តា ដែលជាតំណាងធំរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិព្រមទាំងសមាជិកដទៃទៀតបាននាំគ្នាស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការមួយដែលមានឈ្មោះថា “រួមគ្នាដើម្បីព្យាបាលដំបៅផែនដី” នៅឯភ្នំឱរ៉ាល់។ ដោយយុទ្ធនាការមួយនេះធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែភ្នំឱរ៉ាល់អោយមានភាពស្រស់បំព្រងឡើងវិញ។

ហើយក្នុងនោះយើងសង្កេតឃើញថា បើទោះបីជាមានការនឿយហត់ក្នុងការដាំកូនឈើក្រោមពន្លឺថ្ងៃក្តៅយ៉ាងណាក្តី ក្រុមរបស់អ្នកនាងគឺនៅតែមានស្នាមញញឹមជាប់ជានិច្ច ដោយបង្ហាញថាមានការពេញចិត្តយ៉ាងខ្លាំងក្នុងការជួយធ្វើអោយភ្នំឱរ៉ាល់មួយនេះក្លាយជាភ្នំដ៏ស្រស់ស្អាតដែលពោរពេញទៅដោយពណ៌បៃតងសារជាថ្មី និងអាចក្លាយជារមណីដ្ឋានសម្រាប់ភ្ញៀវជាតិក៏ដូចជាអន្តរជាតិនៅថ្ងៃមុខ ដើម្បីអោយប្រជាជនដែលនៅតំបន់នោះអាចរកប្រាក់ចំណូលបានខ្លះពីភ្ញៀវទេសចរណ៍។

មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីកម្លាំងកាយអ្នកនាងនិងស្វាមីថែមទាំងបានឧបត្ថម្ភជាសាច់ប្រាក់ចំនួន ១០០០$ ទៀតផង ដើម្បីចូលរួមចំណែកផ្គត់ផ្គង់នូវការទិញគ្រាប់ពូជក៏ដូចជាសម្ភារៈផ្សេងទៀត។ ម្យ៉ាងទៀតនេះក៏មិនមែនជាលើកទី១ក្នុងការធ្វើកម្មវិធីសប្បុរសធម៌របស់អ្នកនាងដែរ ដោយកន្លងមកអ្នកនាងនិងគ្រួសារគឺតែងតែជួយក្នុងកិច្ចការសង្គម និងជួយសង្គ្រោះទៅដល់អ្នកដែលខ្វះខាតជាដើម៕