ព័ត៌មានជាតិ
BREAKING: អភិបាលខេត្តបន្ទាយមានជ័យ សម្រេចផ្អាកអាជីវកម្មកាស៉ីណូទាំងអស់ ក្រោយផ្ទុះជំងឺកូវីដ១៩
BY Khmerpress
April 27, 2021
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកអាជីវកម្មកាស៉ីណូទាំងអស់ ដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទអាជីវកម្មកាស៉ីណូ ដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី»។
គួរជម្រាបថា ការសម្រេចបិទកាស៉ីណូដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកកើតជំងឺកូវីដជាបន្ដបន្ទាន់ ដែលជាចំនួនមួយដ៏ច្រើន រហូតខេត្តមួយនេះ បានសម្រេចបិទខ្ទប់តំបន់មួយចំនួនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews
