ចេញលក់នៅខ្មែរហើយ! ម៉ូតូអូតូ GPX Drone 4V ជាសេរីភាពនៃការធ្វើដំណើរ
ថ្មីៗនេះ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនម៉ូតូ GPX CAMBODIA បានបង្ហាញនៅម៉ូតូសេរីថ្មី GPX DRONE 4 VALVES ឆ្នាំ 2022 ប្រភេទម៉ូតូអូតូ (Scooter) ហើយម៉ូឌែលនេះរឹតតែសក្តិសមបំផុតសម្រាប់អ្នកធ្វើការ ឬ អ្នកនិយមប្រើប្រាស់ម៉ូតូបែបលក្ខណៈគ្រួសារផងដែរ។
DRONE 4V គឺជាម៉ូឌែលម៉ូតូសមាជិកគ្រួសារថ្មីរបស់ ក្រុមហ៊ុនម៉ូតូ GPX ដែលកំពុងពេញនិយមនៅក្នុងប្រទេសថៃតែម្តង។ ម៉ូតូ DRONE 4V នេះកើតចេញពីការសហការរបស់ក្រុមហ៊ុន GPX និង SYM ដើម្បីធ្វើឲ្យម៉ូឌែលមួយនេះទទួលបាននៅភាពល្អឥតខ្ចោះ និងម៉ាស៊ីនម៉ូតូដំណើរការល្អបំផុត។ ម៉ូឌែលនេះ ម៉ាស៊ីនកម្លាំង 150cc ប្រើប្រាស់ប្រព័ន្ធប៊ិចដែលសន្សំសំចៃសាំងជាងម៉ូតូផ្សេងទៀតបានរហូតដល់ 16% ហើយម៉ាស៊ីន Upgrade ទៅជាស៊ូប៉ាប់ចំនួន 4 ធ្វើឲ្យម៉ាស៊ីនមានកម្លាំងសន្ទុះកាន់តែខ្លាំង និងបើកបរទៅមុខកាន់តែរលូនឡើង។

DRONE 4V មាននៅប្រព័ន្ធសុវត្ថិភាព Smart Key បង្កប់កូនសោរសុវត្ថិភាពដែលអាចប្រើប្រាស់ក្នុងករណីចាំបាច់ណាមួយ ហើយងាយស្រួលក្នុងការបញ្ឆេះ ឬ ពន្លត់ម៉ាស៊ីនម៉ូតូ។ ម៉ូឌែលនេះប្រើប្រាស់អំពូល FULL LED ទាំងចង្កៀងមុខ ក្រោយ និងភ្លើងស៊ីញ៉ូសុំផ្លូវ រីឯកុងទ័រល្បឿនជាប្រភេទ ឌីជីថល LCD រចនាបែបម៉ូតូស្ព័រទំនើបបំផុត។ អ្វីដែលកាន់តែពិសេសនោះ DRONE ផ្តស់សុវត្ថិភាពខ្ពស់ជាមួយប្រព័ន្ធហ្រ្វាំងឌីសទាំងមុខ និងក្រោយ (CBS) ហើយបូមក្រោយប្រើប្រាស់ប្រភេទបូម Double Spring ទប់លំនឹងបានល្អ បើកបរមានស្ថេរភាព។ Drone 4V មានចំណុះធុងសាំង 7,5L ដែលលោកអ្នកអាចចុះ Trip តាមខេត្តអីមានភាពងាយស្រួលមែនទែន ហើយថែមទាំងអាចសាកថ្មទូរស័ព្ទបានទៀតផង។ មិនតែប៉ុណ្ណោះ DRONE មានបំពាក់នៅប្រព័ន្ធបញ្ចុះកំដៅ Liquid Cooling ធ្វើឲ្យម៉ាស៊ីនត្រជាក់ ងាយស្រួលធ្វើដំណើរក្នុងក្រុងដោយរីករាយ។

ម៉ូឌែលម៉ូតូសេរីថ្មី GPX DRONE 4 Valves មាន 4 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ស ពណ៌ទឹកក្រូច និងពណ៌ក្រហម ហើយលក់ចេញក្នុងតម្លៃត្រឹមតែ $2,800។
បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ 1 ជាម៉ូតូថៃក្នុងស្រុកដែលមានតំណាងចែកចាយច្រើនជាង 300 សាខាក្នុងប្រទេសថៃ និង 13 ប្រទេសជាដៃគូសហការមានដូចជា ប្រទេសកម្ពុជាយើង, ប្រទេសវៀតណាម, ប្រទេសនេប៉ាល់, ប្រទេសបង់ក្លាដែស, ប្រទេសម៉ាឡេស៊ី, ប្រទេសហុងកុង, ប្រទេសជប៉ុន, ប្រទេសកូរ៉េ, ប្រទេសតៃវ៉ាន់, ប្រទេសក្រិក,ប្រទេសហ្វីលីពីន, ប្រទេសឈីលី, និង ប្រទេសប៉េរូ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។

គ្រប់ម៉ូឌែលម៉ូតូរបស់ GPX គឺរចនារូបរាងដ៏ប្រណីត ឡូយឥតខ្ចោះ សក្កិសមបំផុត ដែលប្រាកដជានាំលោកអ្នកមកជាមួយអារម្មណ៍ថ្មីប្លែក ទាក់ទាញ និងគុណភាពល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន។















