ព័ត៌មានជាតិ
BREAKING: ខេត្តកំពង់ធំ រកឃើញមនុស្ស១៥នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩
BY Khmerpress
May 3, 2021
(កំពង់ធំ)៖ រដ្ឋបាលខេត្ដកំពង់ធំ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្សចំនួន ១៥នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង១៥នាក់បន្ថែមនេះ សុទ្ធតែអ្នកពាក់ព័ន្ធក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិលាបទងឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្ដបន្ទាប់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង៕ ផ្តល់សិទ្ធិដោយ៖ freshnews