Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម ពង្សសូរិយា និងព្រះអង្គម្ចាស់ នរោត្ដុម ពង្សមុនីឫទ្ធ ជាទីប្រឹក្សាអម ព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋាន:ស្មើ អនុរដ្ឋលេខាធិការ

    BY Khmerpress May 6, 2022
    ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម ពង្សសូរិយា និងព្រះអង្គម្ចាស់ នរោត្ដុម ពង្សមុនីឫទ្ធ ជាទីប្រឹក្សាអម ព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋាន:ស្មើ អនុរដ្ឋលេខាធិការ

    យោងតាមការចុះផ្សាយគណនីហ្វេសប៊ុកផ្ទាល់របស់ ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសប្រទានតែងតាំង ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម ពង្សសូរិយានិងព្រះអង្គម្ចាស់ នរោត្ដុម ពង្សមុនីឫទ្ធ ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈ ស្មើអនុរដ្ឋលេខាធិការ។

    សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម ពង្សសូរិយាជាព្រះបុត្រីនៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្សឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ សូមថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រីយ៍!! ប្រភព៖ ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ

    Share This Post: