PR July 11, 2022

ធនាគារ វីង រកឃើញអ្នកឈ្នះរង្វាន់ម៉ូតូចំនួន ២២ គ្រឿង និងរថយន្ត Ford Wildtrak Pickup ១ គ្រឿងពីជុំទី១នៃកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”

Liny Chan

អតិថិជននៅតែមានពេលដើម្បីចូលរួមកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”! ក្នុងការចាប់ឆ្នោតជុំទី ១ ក្នុងចំណោមការចាប់ឆ្នោតទាំង ៦ ជុំកន្លងមកនេះ ធនាគារ វីង បានរកឃើញអតិថិជនដែលបានដាក់ប្រាក់បញ្ញើ និងឈ្នះម៉ូតូចំនួន ២២ គ្រឿង និងរថយន្ត Ford Wildtrak Pickup ១ គ្រឿង។

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសឈ្មោះអ្នកឈ្នះម៉ូតូចំនួន ២២ គ្រឿង និងរថយន្ត Ford Wildtrak Pickup ១ គ្រឿងដល់អតិថិជនដែលបានដាក់ប្រាក់បញ្ញើ។ រង្វាន់ទាំងនេះគឺសម្រាប់ការចាប់ឆ្នោតជុំទី ១ ក្នុងចំណោមការចាប់ឆ្នោតទាំង ៦ ជុំ ដែលជាផ្នែកមួយនៃកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”។ ធនាគារ វីង នឹងរៀបចំឲ្យមានការចាប់ឆ្នោត ៥ ជុំទៀត ជាមួយការផ្តល់ជូនដូចគ្នានេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្ដីសោមន្សរីករាយដែលបានផ្ដល់ការលើកទឹកចិត្ដចំពោះអតិថិជនដែលបានផ្ដល់ការជឿទុកចិត្ត និងការគាំទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ រង្វាន់ទាំងនេះគ្រាន់តែជាអត្ថប្រយោជន៍មួយផ្នែកបន្ថែមទៀតលើអត្ថប្រយោជន៍បច្ចុប្បន្នសម្រាប់អតិថិជនធនាគារ វីង ។ ចំពោះអតិថិជនដែលមិនទាន់មានគណនីធនាគារ វីង សូមបើកគណនី និងដាក់ប្រាក់សន្សំ ដើម្បីមានឱកាសឈ្នះរង្វាន់នេះផងដែរ។ ការចាប់ឆ្នោតដើម្បីរកអ្នកឈ្នះរង្វាន់នឹងធ្វើនៅខែក្រោយៗទៀត។”

អតិថិជនដែលឈ្នះរង្វាន់រថយន្ត Ford Wildtrak Pickup សម្រាប់ជុំទី ១ នេះគឺ លោក “ម៉ែន ភីនី” មកពីរាជធានីភ្នំពេញ ។ អ្នកឈ្នះរង្វាន់ទាំងអស់ នឹងត្រូវទាក់ទងដោយក្រុមការងារ ធនាគារ វីង តាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ តែប៉ុណ្ណោះ។ អ្នកឈ្នះរង្វាន់ក៏អាចពិនិត្យមើលឈ្មោះរបស់ខ្លួននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ផងដែរ។ ការទទួលយករង្វាន់ នឹងមិនតម្រូវឲ្យអ្នកឈ្នះបង់ថវិកាបន្ថែមតាមរូបភាពណាមួយនោះឡើយ។

អតិថិជនដែលមិនទាន់បានបើកគណនីធនាគារ វីង ក៏អាចមានឱកាសចូលរួមការចាប់ឆ្នោតជុំទី២។ ដោយគ្រាន់តែបើកគណនី ហើយធ្វើការដាក់ប្រាក់ឲ្យបានមុនដំណាច់ខែកក្កដា នេះប៉ុណ្ណោះ នឹងមានឱកាសឈ្នះម៉ូតូ១គ្រឿងក្នុងចំណោមម៉ូតូ ២២ គ្រឿង ឬរថយន្ត Ford Wildtrak Pickup ភ្លាមៗ។ អតិថិជនអាចបើកគណនីនៅសាខាធនាគារ វីង ឬ ភ្នាក់ងារ វីងណាមួយដោយគ្រាន់តែភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាពតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលមានគណនីធនាគារ វីង រួចហើយ គ្រាន់តែដាក់ប្រាក់តាមការកំណត់ខាងក្រោមប៉ុណ្ណោះ ក៏អាចមានឱកាសចូលរួមការចាប់រង្វាន់ផងដែរ។

អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារ ឬ ២ លានរៀល អាចចូលរួមការចាប់ឆ្នោតដើម្បីឈ្នះម៉ូតូហុងដាឌ្រីម១គ្រឿងជារៀងរាល់ថ្ងៃ។ រាល់ការដាក់ប្រាក់ចំនួន ៥០០ ដុល្លារ អតិថិជននឹងមានឱកាសចូលរួមចាប់ឆ្នោតបាន ១ ដង។

ដើម្បីមានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup ប្រចាំខែ អតិថិជនគ្រាន់តែដាក់ប្រាក់ ៥០០០ ដុល្លារ ឬ ២០ លានរៀល តែប៉ុណ្ណោះ។ រាល់ការដាក់ប្រាក់ ៥០០០ ដុល្លារ អតិថិជននឹងមានឱកាសចូលរួមចាប់ឆ្នោតបាន ១ ដង។

ទោះបីជាយ៉ាងណាក៏ដោយ អតិថិជនដែលដាក់ប្រាក់កាន់តែច្រើននឹងមានឱកាសឈ្នះរង្វាន់កាន់តែធំ ដោយគ្រាន់ដាក់ប្រាក់បញ្ញើចំនួន ៥០០០០ ដុល្លារ ឬ ២០០ លានរៀល មានឱកាសឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។ រាល់ការដាក់ប្រាក់ ៥០០០០ ដុល្លារ អតិថិជននឹងមានឱកាសចូលរួមចាប់ឆ្នោតបាន ១ដង។

អតិថិជនដែលមានឱកាសចូលរួមការចាប់ឆ្នោតរង្វាន់រថយន្ត Lexus LX600 SUV ក៏មានសិទ្ធិទទួលបានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup ប្រចាំខែ និង ម៉ូតូរៀងរាល់ថ្ងៃផងដែរ។

កម្មវិធីវីងប៊ែងអេប ធ្វើឲ្យជីវភាពរស់នៅរបស់អតិថិជនកាន់តែមានភាពងាយស្រួលឡើង។ កម្មវិធីវីងប៊ែងអេប ផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃដែលមានដូចជា៖ កម្ចីរហ័ស ការទូទាត់ដោយមានភាពងាយស្រួលសម្រាប់ការទិញទំនិញតាមអ៊ីនធឺណិត និងមានសុវត្ថិភាពខ្ពស់។ អត្ថប្រយោជន៍ដែលអតិថិជនទទួលបាននៅពេលនេះ គ្រាន់តែជាមួយផ្នែកតែប៉ុណ្ណោះ ធនាគារ វីង ប្តេជ្ញាបន្តកែលម្អកម្មវិធីវីងប៊ែងអេបរបស់ខ្លួនជាមួយនឹងការផ្តល់ជូន និងអត្ថប្រយោជន៍ថ្មីៗជាច្រើនទៀតនាពេលខាងមុខ។

ការចាប់រង្វាន់កម្មវិធីចាប់ឆ្នោតផ្សងសំណាង “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” ជុំទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” សូមចូលទៅកាន់៖ https://bit.ly/3AyEMCb
ដោនឡូតកម្មវិធីវីងប៊ែងអេប សូមចុចតំណនេះ៖ http://onelink.to/wingbank