សង្គម July 15, 2022

លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់ថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ជាអ្នកអន្តរាគមន៍ ដោះស្រាយបញ្ហាលោក ផែង វណ្ណៈ ជាមួយលោកជំទាវ

Khmerpress

កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានចូលទៅសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត ដល់គេហដ្ឋានរបស់លោកជំទាវ និងបានបង្ហោះសារមួយឃ្លាថា៖ “ក្រោយ​ភ្លៀង​មេឃស្រលះ​ ! នៅព្រឹក​ថ្ងៃ​ទី​ ១៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ ខ្ញុំបាទបាន​ការ​អនុញ្ញាត​ពី​អ្នកមីង​ ហ៊ុន​ ស៉ីណាត​ ចូលជួបដើម្បីធ្វើការ​សុំទោស​អ្នកមីង​ និង​ ទទួល​យកការ​ណែនាំ​ពីអ្នកមីងដើម្បី​កែប្រែ​នូវចំណុចខ្វះខាតដើម្បី​បន្តការងារ​លើបណ្ដាញសង្គម​ហ្វេសប៊ុក​តទៅ​មុខទៀត​ ។ ក្មួយ​សូមគោរព​ជូនពរ​អ្នកមីង​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដើម្បី​បន្តបំរើ​ប្រជាពលរដ្ឋ​តទៅទៀត​ក្រោមម្លប់សន្តិភាព​នៃ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​”។

ក្នុងនោះដែរលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហាញមុខអ្នកអន្តរាគមន៍ជួយលោក ផែង វណ្ណៈ ផងដែរគឺលោក ឃ្លាំង ហួត ដែលជាអភិបាលខណ្ឌជ្រោយចង្វារផ្ទាល់តែម្តង។ លោកជំទាវ បានរៀបរាប់នៅលើ ហ្វេសប៊ុក ថា៖ “អុញ! ស្មានតែអត់ចេះរត់រកអន្តរាគមន៍ ណ្ហើយចុះដោយសារមានវត្តមានលោកក្មួយ ឃ្លាំង ហួត ជាមនុស្សម្នាក់ក្នុងសង្គមជាចាស់ទំអញ្ជើញមកដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនក្នុងពាក្យសម្ដី កន្លងមកគាត់មកអង្វរខ្ញុំក៏បញ្ចប់ទៅ ។ ម្យ៉ាងទៀតមីងសូមឲ្យក្មួយចេះប្រើភាសាល្អហើយដាក់មានះមិនមែនអ្វីដែលក្មួយនិយាយសុទ្ធតែត្រូវ សុទ្ធតែល្អគ្រប់ដប់ទេ ។ រៀនដាក់មានះ រៀនស្ដាប់ចាស់ៗ រៀនទទួលយកគំនិតអ្នកដទៃ រៀនឲ្យតម្លៃគេ ដើម្បីការរីកចម្រើនរបស់ក្មួយទៅអនាគតសុភាសិតបុរាណខ្មែរយើងអប់រំអោនដាក់គ្រាប់ងើយស្កក សម្ដីរបស់មីងក្មួយទទួលយកមិនទទួលយកបោះចោលចុះ”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត