PR July 15, 2022

ធនាគារ វីង ប្រគល់រង្វាន់ម៉ូតូចំនួន ២២គ្រឿង និងរថយន្ត Ford Wildtrak Pickup ១គ្រឿងជូនដល់អ្នកឈ្នះជុំទី ១ នៃកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”

Liny Chan

ធនាគារ វីង ប្រគល់រង្វាន់ម៉ូតូចំនួន ២២គ្រឿង និងរថយន្ត Ford Wildtrak Pickup ១គ្រឿងជូនដល់អតិថិជន ដែលបានដាក់ប្រាក់សន្សំ។

ធនាគារ វីង (ខេមបូឌា) ម.ក ប្រគល់រង្វាន់ដល់អតិថិជនដែលជាអ្នកឈ្នះពីកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” កាលពីខែមុន។ ពិធីប្រគល់រង្វាន់នេះបានធ្វើឡើងនៅធនាគារ វីង សាខាសែនសុខដែលមានទីតាំងនៅជិតផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីង បានមានប្រសាសន៍ថា ៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅទៅដល់អតិថិជនដែលបានជួយគាំទ្រដល់ការរីកចម្រើន និងភាពជោគជ័យរបស់ធនាគារនាពេលកន្លងមក។ ការសន្សំប្រាក់មានសារៈសំខាន់ក្នុងគ្រប់ដំណាក់កាលនៃជីវិតរបស់យើង។ ការសន្សំប្រាក់ ជួយការពារយើងក្នុងពេលមានបញ្ហាហិរញ្ញវត្ថុផ្សេងៗ។ ការសន្សំប្រាក់ ជួយយើងក្នុងការសម្រេចការផ្លាស់ប្ដូរធំៗក្នុងជីវិតដូចជា៖ ការទិញលំនៅដ្ឋាន និងទិញយានយន្តលើកដំបូង តម្រូវការសេវាសុខភាពសម្រាប់ខ្លួនយើងផ្ទាល់និងក្រុមគ្រួសារជាដើម។ ការសន្សំប្រាក់ក៏អាចនាំយើងទៅរកសេរីភាពផ្នែកហិរញ្ញវត្ថុបានមួយកម្រិតទៀតផងដែរ។”

កាលពីខែមុន ធនាគារ វីង រៀបចំឲ្យមានកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍ ក៏ដូចជាលើកទឹកចិត្ដអតិថិជនដែលបានដាក់ការគាំទ្រ និងជឿជាក់លើផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន។

លោក ហាន ប៉េងក្វាង បានមានប្រសាសន៍បន្ថែមថា៖ “យើងខ្ញុំ មានបំណងចង់លើកកម្ពស់នូវវប្បធម៌នៃការសន្សំ បរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈកម្មវិធីបែបនេះនិងកម្មវិធីជាច្រើនទៀតដែលយើងនឹងរៀបចំនាពេលខាងមុខ។”

ការប្រគល់រង្វាន់លើកនេះគ្រាន់តែជាជុំទី ១ នៃការចាប់រង្វាន់ទាំង ៦ ជុំ ដែលជាផ្នែកនៃកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”។ នៅមានការចាប់រង្វាន់ ៥ ជុំទៀតជាមួយការផ្តល់ជូនដ៏រំភើបដូចគ្នា ដែលនឹងមានដំណើរការរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ អតិថិជនដែលមិនទាន់បើកគណនីធនាគារវីងនៅឡើយ នៅតែមានឱកាសដើម្បីចូលរួមការចាប់ឆ្នោតជុំទី ២ទៀត។

ដើម្បីចូលរួមការចាប់រង្វាន់ អតិថិជនគ្រាន់តែបើកគណនីធនាគារ វីង ហើយធ្វើការដាក់ប្រាក់ឲ្យបានត្រឹមដំណាច់ ខែកក្កដា នោះ ក៏នឹងមានឱកាសឈ្នះម៉ូតូមួយក្នុងចំណោមម៉ូតូ Honda Dream ចំនួន ២២ គ្រឿង ឬ រថយន្ត Ford Wildtrak Pickup ដ៏ពេញនិយមចំនួន១គ្រឿងផងដែរ។ អតិថិជនអាចបើកគណនីនៅសាខាធនាគារ វីង ឬភ្នាក់ងារវីងណាមួយក៏បាន ដោយគ្រាន់តែយកភ្ជាប់ទៅជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនដែលមានសុពលភាពតែប៉ុណ្ណោះ។

អ្នកប្រើប្រាស់គណនីធនាគារ វីង ស្រាប់ក៏មានឱកាសចូលរួមការរង្វាន់ដូចគ្នា ដោយគ្រាន់តែដាក់ប្រាក់សន្សំតាម
អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារអាមេរិក ឬ ២ លានរៀលប៉ុណ្ណោះ ក៏អាចចូលរួមការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ម៉ូតូ Honda Dream ជារៀងរាល់ថ្ងៃ។ រាល់ការដាក់ប្រាក់ ៥០០ ដុល្លារអាមេរិក អតិថិជននឹងទទួលបានសំបុត្រចាប់ឆ្នោតមួយសន្លឹក។

ដើម្បីមានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup ប្រចាំខែ អតិថិជនគ្រាន់តែដាក់ប្រាក់ ៥០០០ ដុល្លារអាមេរិក ឬ ២០ លានរៀលប៉ុណ្ណោះ។ រាល់ការដាក់ប្រាក់ ៥០០០ ដុល្លារអាមេរិក អតិថិជននឹងទទួលបានសំបុត្រចាប់ឆ្នោតមួយសន្លឹក។

ទោះយ៉ាងណាក៏ដោយ អតិថិជនដែលដាក់ប្រាក់កាន់តែ ច្រើនមានឱកាសឈ្នះរង្វាន់កាន់តែធំ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០០ ដុល្លារអាមេរិក ឬ ២០០ លានរៀល នឹងមានឱកាសឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។ រាល់ការដាក់ប្រាក់ ៥០០០០ ដុល្លារអាមេរិក អតិថិជននឹងទទួលបានសំបុត្រចាប់ឆ្នោតមួយសន្លឹក។

អតិថិជនដែលបានបំពេញបានលក្ខខណ្ឌដើម្បីមានឱកាសឈ្នះរថយន្ត Lexus LX600 SUV ក៏នឹងទទួលបានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup ប្រចាំខែ និងម៉ូតូ Honda Dream ប្រចាំថ្ងៃដោយស្វ័យប្រវត្តិ។ អតិថិជនដែលបំពេញបានលក្ខខណ្ឌដើម្បីមានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup នឹងទទួលបានឱកាសឈ្នះម៉ូតូ Honda Dream ប្រចាំថ្ងៃ។

ការចាប់រង្វាន់ជុំទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែសីហាក្នុងកម្មវិធី Saturday Night LIVE របស់ស្ថានីយ៍ទូរទស្សន៍ CTN ដែលផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ០៧:០០ យប់ ដល់ម៉ោង ០៩:០០ យប់ និងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង ផងដែរ។ ការទទួលយករង្វាន់ នឹងមិនតម្រូវឲ្យអ្នកឈ្នះបង់ថវិកាបន្ថែមតាមរូបភាពណាមួយនោះឡើយ។