ក្រុមហ៊ុន Havas Socialyse បើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរដំបូងគេបង្អស់នៅកម្ពុជា
Havas Socialyse ដែលជាក្រុមហ៊ុនភ្នាក់ងារផ្នែកឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា បានបើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរ ដែលជាប្រព័ន្ធដំបូងគេនៅប្រទេសកម្ពុជា។ ប្រព័ន្ធការស្ដាប់សង្គម “Social Listening” នេះមានឈ្មោះថា A.D.D.I ឬ Actionable Data-Driven Insights នឹងផ្ដល់ជូននូវយុទ្ធសាស្រ្ដជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យា និងការងាររបស់ក្រុមការងារពី Havas Global Group ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅពីអ្វីៗដែលកំពុងពេញនិយម និងអ្វីៗដែលប្រជាជនខ្មែរភាគច្រើនកំពុងនិយាយក្នុងបណ្ដាញទិន្នន័យអនឡាញជាង១០០លានប្រភព។ ប្រព័ន្ធនេះនឹងក្លាយជាការផ្លាស់ប្ដូរដ៏ថ្មីស្រឡាង ក្នុងការស្វែងយល់ដឹងបន្ថែមអំពីអតិថិជន និងធ្វើអោយការទំនាក់ទំនាក់របស់អាជីវកម្មទាំងឡាយកាន់តែមានភាពពាក់ព័ន្ធជាមួយអតិថិជនគោលដៅរបស់ខ្លួន។
ប្រព័ន្ធការស្ដាប់សង្គម “Social Listening” ត្រូវបានណែនាំអោយប្រើប្រាស់សម្រាប់អាជីវកម្មនៅក្នុងកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា នៅRaintree ដែលជាការិយាល័យការងាររបស់ Havas Socialyse Phnom Penh។ កម្មវិធីនេះរួមមានការធ្វើបទបង្ហាញពីការស្ដាប់សង្គម “Social Listening” ដោយលោក Darrell Nelson ដែលជាប្រធានផ្នែកឌីជីថលប្រចាំ Havas APAC និងការធ្វើបទបង្ហាញពីយុទ្ធនាការទីផ្សារ Influencer ដ៏ល្អបំផុត ដោយក្រុមហ៊ុន Kohlective ដែលជាក្រុមហ៊ុនភ្នាក់ងារទីផ្សារ Influencer marketing ដំបូងគេក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនដៃគូសហការផ្ទាល់របស់ Havas Socialyse។

Havas Socialyse បានបើកដំណើរការប្រព័ន្ធថ្មីមួយនេះនៅក្នុងកម្មវិធីអបអរខួប៥ឆ្នាំរបស់ខ្លួន។ នៅក្នុងកម្មវិធី លោក Benjamin Houghton ដែលជានាយកផ្នែកឌីជីថល និងលោក Anthony Keck ដែលជាប្រធានប្រតិបត្តិការបស់ Havas Riverorchid Group បានរំលឹកពីសមិទ្ធិផលដំបូងៗជាច្រើន ដោយក្រុមការងារជាង៥០នាក់របស់ខ្លួនបានចូលរួមសម្រេច ព្រមទាំងទន្ទឹងរង់ចាំមើលពីដំណើរការរបស់ប្រព័ន្ធការស្តាប់សង្គម “Social Listening” ប្រកបដោយភាពច្នៃប្រឌិត ហើយប្រព័ន្ធនេះគឺជាផែនការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុនទាំងមូល។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រព័ន្ធការស្តាប់សង្គម “Social Listening” លោកអ្នកអាចផ្ញើរអ៊ីមែលទៅកាន់លោក Ben នៅ Havas Socialyse តាមរយៈ៖ benjamin.houghton@socialyse.net
អំពីក្រុមហ៊ុន Havas Socialyse Phnom Penh
ក្រុមហ៊ុន Havas Socialyse Phnom Penh គឺជាក្រុមហ៊ុន Socialyse អន្តរជាតិ សាខាប្រចាំកម្ពុជា ដែលក្រុមហ៊ុននេះមានអ្នកជំនាញឌីជីថលជាច្រើនរូប ហើយមានប្រតិបត្តិការរហូតដល់ទៅ80ប្រទេសក្នុងពិភពលោក។ ជាមួយនឹងការផ្ដល់ជូនផ្នែកឌីជីថល៣៦០ដឺក្រេ Havas Socialyse Phnom Penh មានទាំងក្រុមការងារក្នុងស្រុកផ្ទាល់ដែលពោរពេញដោយចំណេះដឹង និងភាពប៉ិនប្រសប់ ព្រមទាំងក្រុមការងារដែលមកពី Havas និង Vivendi Group ផងដែរ ។
ក្រុមហ៊ុន Havas Socialyse Phnom Penh ចាប់ផ្ដើមបើកដំណើរការតាំងពីឆ្នាំ 2017 ហើយឥឡូវនេះមានសមាជិកក្រុមការងារដែលមានជំនាញដល់ទៅជាង៥០នាក់។ ក្នុងអំឡុងពេលដំណើរការ៥ឆ្នាំដំបូងរបស់ខ្លួន Havas Socialyse Phnom Penh បានផ្ដល់នូវអ្វីៗដែល “ដំបូងបង្អស់” ជាច្រើនដល់ទីផ្សារកម្ពុជា។ “ដំបូងបង្អស់” ទាំងនោះមានដូចជា យុទ្ធនាការឌីជីថលដែលមានប្រជាប្រិយភាពដំបូងបង្អស់នៅកម្ពុជា ក្រុមហ៊ុនដំបូងបង្អស់ទទួលបានពានរង្វាន់ដែលទទួលស្គាល់ជាអន្តរជាតិនៅប្រទេសសិង្ហបុរី គូឡាឡាំពួ និងសហរដ្ឋអាមេរិក ក្រុមហ៊ុនដំបូងបង្អស់ដែលណែនាំ Facebook, Google និង Tiktok ដល់ប្រទេសកម្ពុជាសម្រាប់ព្រឹត្តិការណ៍ដែលផ្តោតលើឌីជីថល ក្រុមហ៊ុនដំបូងបង្អស់ដែលត្រូវបានជ្រើសរើសជាករណីសិក្សា Facebook.com។ រឹតតែអស្ចារ្យ ពេលនេះ Havas Socialyse Phnom Penh បានបើកដំណើរការប្រព័ន្ធការស្តាប់សង្គម “Social Listening”ជាភាសាខ្មែរដំបូងគេបង្អស់ សម្រាប់ប្រើប្រាស់ក្នុងទីផ្សារកម្ពុជាផ្ទាល់។



