Short News
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅតែបន្តតេស្ដវិជ្ជមានកូវីដ១៩
BY Khmerpress
August 4, 2022
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅតែបន្តធ្វើតេស្ដវិជ្ជមានកូវីដ១៩ នៅថ្ងៃពុធសប្ដាហ៍នេះ តែលោកនៅតែមានអារម្មណ៍ល្អប្រសើរធម្មតា និងមិនមានអាការៈក្ដៅខ្លួននោះទេ។ នេះបើតាមវេជ្ជបណ្ឌិតរបស់លោក បៃដិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។