Short News
កម្ពុជាមានអ្នកប្រើទូរស័ព្ទចល័តជាង ១៣លាននាក់ ស្មើជាង១៩លានស៉ីមកាត, អ៉ីនធឺណិតចល័តជាង ១៧លាន, អ៉ីនធឺណិតអចល័តជាង ៣១ម៉ឺន, Facebook ១៣.២លាន
BY Khmerpress
August 5, 2022
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានអ្នកប្រើទូរស័ព្ទចល័តជាង ១៩លានស៊ីម ដែលគិតជាចំនួនមនុស្សប្រហែល១៣លាននាក់, អ្នកប្រើអ៉ីនធឺណិតចល័តជាង ១៧លានស៊ីម, អ៉ីនធឺណិតអចល័តជាង៣១ម៉ឺន, អ្នកប្រើ Facebook ១៣.២លាននាក់, ប្រព័ន្ធMessinger ជាង១១លាននាក់ និងបណ្តាញអ៊ីនស្តាក្រាមជាង២លាននាក់ ខណៈកំណើននៃការប្រើសេវាទូរស័ព្ទ និងអ៊ីនធឺណិត បានចាប់ផ្តើមកើនឡើងខ្លាំង ក្នុងពេលរីករាលដាលនៃជំងឺកូវីដ១៩។