Khmerpress

ស្វែងរក

បច្ចេកវិទ្យា

Reno8 Series បង្ហាញខ្លួនហើយ! ទាំងតម្លៃ ទាំងសមត្ថភាពពិតជាពិសេស… តើអ្នកគួរកក់ទុកមុន ឬរង់ចាំចេញលក់ទើបទិញ?

BY Liny Chan August 19, 2022
Reno8 Series បង្ហាញខ្លួនហើយ! ទាំងតម្លៃ ទាំងសមត្ថភាពពិតជាពិសេស… តើអ្នកគួរកក់ទុកមុន ឬរង់ចាំចេញលក់ទើបទិញ?

ពិតភ្ញាក់ផ្អើលក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno8 Series» កាលពីយប់មិញ ដោយក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួននូវសមាជិកថ្មីរហូតដល់ទៅ 3 ម៉ូដែលគឺ Reno8 | Reno8 Z 5G | Reno8 5G ក្នុងពេលតែមួយរួមទាំងបើកប្រកាសឲ្យកក់ទុកមុនក្នុងពេលតែមួយដូចគ្នា។ បន្ថែមពីនេះ OPPO បើកប្រកាសលក់នូវផលិតផល IoT ថ្មីចំនួន 2 រួមមាន OPPO Pad Air និង OPPO Enco Bud2 ផងដែរ។

តួយ៉ាង នៅក្នុងកម្មវិធីសម្ពោធនេះយើងក៏ឃើញមានតារាតំណាងឲ្យ OPPO ទាំង 3 ដួងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជាគឺ ពេជ្រ សោភា, Step និង រ៉េត ស៊ូហ្សាណា រួមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតផងដែរ។ ក្រៅពីនេះក៏ឃើញមានការចូលរួមពីដៃគូសហការរបស់ OPPO អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ព្រមទាំងម្ចាស់ហាងលក់ទូរស័ព្ទទូទាំងប្រទេសកម្ពុជាផងដែរ។

យ៉ាងណាមិញ នៅក្នុងយុគសម័យថ្មី OPPO បានវាយលុកលើទីផ្សារស្មាតហ្វូនកម្រិតមធ្យមគ្រប់ម៉ូដែលបានយ៉ាងជោគជ័យដែលផ្តោតសំខាន់លើ «អ្នកជំនាញ Portrait» ក្នុងការផ្តិតយករូបភាពស្អាតបែបធម្មជាតិប្រៀបដូចថតកាមេរ៉ាអាជីព។ លើសពីនេះ OPPO ក៏មិនភ្លេចញាត់នូវបច្ចេកវិទ្យាទំនើបៗថ្មីៗមកដែរ គឺវាតែងតែបង្ហាញចេញមកនូវអ្វីដែលស្មាតហ្វូនដទៃកំពុងកង្វះខាត។ តោះ! ឥឡូវមកជជែកគ្នាថាតើគួរសម្រេចចិត្តកក់ទុកមុន (Pre order) ឬទេ? មូលហេតុអ្វីគួរតែកក់ទុកមុន? ក្នុងចំណោម 3 ម៉ូដែលតើយកមួយណា?

សម្រាប់ OPPO Reno8 Series ទាំង 3 ម៉ូដែលមានស្ទីលរចនាពណ៌ដូចគ្នាគឺពណ៌មាសប្រណីត ជាជម្រើសពណ៌ថ្មីដ៏ទាក់ទាញប្រៀបដូចវេទមន្តនៃភាពស្រស់ស្អាតក្នុងដៃអ្នក។ ចំណែករូបរាងស្តើងស្រាល គែមជ្រុងដ៏ស្រស់ស្អាត ទាន់សម័យ និងពេញនិយមបំផុតជាមួយរចនាបថ OPPO Glow ជំនាន់ថ្មីដែលធ្វើឡើងពីកញ្ចក់ស្ងួត។ បន្ថែមពីនេះ ក្រោមផ្ទៃកញ្ចក់កាមេរ៉ាបានរចនាជាមួយកងបំភ្លឺដំណឹង និងភ្លើងដំណឹងបែបពន្លឺដង្ហើម មើលទៅស្រស់ស្អាត លេចធ្លោពីគ្រប់ជ្រុងប្រកបដោយភាពច្នៃប្រឌិតប្លែកពីគេ។ រឹតតែពិសេស Reno8 Series ទាំង 3 ម៉ូដែលបាននាំយក «អ្នកជំនាញ Portrait» ដើម្បីបង្កើនភាពស្រស់ស្អាតរបស់លោកអ្នកគ្រប់ពេលវេលា។

(ភាពខុសគ្នានិងចំណុចខ្លាំងរៀងៗខ្លួនរវាង OPPO Reno8 | Reno8 Z 5G | Reno8 5G)

• Reno8 បំពាក់បន្ទះឈីប Snapdragon 680_6nm ជម្រុញឲ្យល្បឿនដំណើរការរលូន និងអាចលេងហ្គេមធំៗ គួបជាមួយ RAM 13GB (RAM ក្នុងម៉ាស៊ីន 8GB+មុខងារបន្ថែម RAM រហូតដល់ 5GB សរុប RAM 13GB) + ROM 256GB នេះអស់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។ ហើយវាក៏បំពាក់នូវអេក្រង់ទម្លុះ 90HZ ជាមួយពណ៌ដិតស្រស់ ផ្តល់នូវបទពិសោធន៍ទស្សនាភាពយន្ត លេងហ្គេមកាន់តែអស្ចារ្យ។ ចំណែកថាមពលថ្មទំហំ 4500mAh អាចប្រើប្រាស់មួយថ្ងៃពេញដោយមិនបារម្ភ រឹតតែពិសេសជាមួយបច្ចេកវិទ្យាសាកថ្ម 33W SuperVOOC សាក 5នាទីអូសលេងបាន 2 ម៉ោង។ អ្វីដែលទាក់ទាញគឺវាបានបំពាក់នូវសេនស័រស៊ែលហ្វី SONY កម្រិតកំពូល IMX709 ដែលអាចឲ្យអ្នកផ្តិតយករូបស៊ែលហ្វីស្អាតៗជាមួយកម្រិតពន្លឺកាន់តែច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺក៏ដោយ។ មិនតែប៉ុណ្ណោះក៏មកជាមួយមុខងារថតរូប Portrait Mode 2.0, Bokeh Flare Portrait, Selfie HDR, Portrait Retouching ព្រមទាំងមុខងារពិសេសផ្សេងទៀត Microscope, ថតរូបរហ័ស, ថតរូបកម្រិត 108MP។

• Reno8 Z 5G បំពាក់បន្ទះឈីប 5G Snapdragon_6nm ជាមួយអ៊ីនធើណែត 5G ល្បឿនលឿនរួចជាស្រេច រួមជាមួយអានុភាព RAM សរុប 13GB RAM កាន់តែធំឆ្លាស់កម្មវិធីកាន់តែរលូន។ ចំណែកថាមពលថ្មគឺដូចទៅនឹង Reno8 ដែរគឺមានទំហំ 4500mAh + 33W SuperVOOC អាចបំពេញការងារ និងប្រើប្រាស់បណ្តាញសង្គមពេញមួយថ្ងៃ ហើយសាកពេញ 100% ក្នុងពេលត្រឹមតែ 60នាទីតែប៉ុណ្ណោះ។ បន្ថែមពីនេះវាបង្កប់នូវកាមេរ៉ា AI Portrait 64MP ជាមួយមុខងារថតរូបថតវីដេអូជាច្រើនដូចជា Portrait Mode 2.0, Bokeh Flare Portrait, Selfie HDR, AI-Color Portrait, Dual View Video។

• Reno8 5G បំពាក់បន្ទះឈីបកំពូល Dimensity 1300 | 5G ជាមួយ RAM សរុប 13GB (8GB+5GB) មិនរអាក់រអួលពេលដំណើរការកម្មវិធីច្រើន + ROM 256GB ប្រើដោយមិនបារម្ភថាខ្វះទំហំផ្ទុក។ រីឯបច្ចេកវិទ្យាសាកថ្មកំពូល 80W SuperVOOC សាកថ្មដោយសម្ពាធទាប លឿនគ្រប់ស្ថានភាព វដ្តជីវិតនៃការសាកថ្មខ្ពស់បំផុត 1600ជុំ ហើយសុខភាពថ្មល្អជាងទូរស័ព្ទដទៃ 2ដងឯណ្ណោះ។ អ្វីដែលរឹតតែពិសេសគឺកាមេរ៉ាសេនស័រកំពូល 2 គ្រាប់ពី SONY លើកាមេរ៉ាមុខ IMX709 និងកាមេរ៉ាក្រោយ IMX766 ដែលផ្តល់ឲ្យការថតរូបពេលយប់កាន់តែច្បាស់ និងកាន់តែអស្ចារ្យ។ បន្ថែមពីនេះវាក៏មានមុខងារពិសេសជាច្រើនដូចជា ថតពេលយប់ច្បាស់និងរហ័ស, Bokeh Flare Portrait, Portrait Mode 2.0, AI Highlight Video ។

គ្រប់យ៉ាងគឺមានតែពាក្យល្អថាឥតខ្ចោះ! ចុះសម្រាប់អ្នកវិញពេញចិត្តអត់? បើពេញចិត្តអាចកក់ទុកមុន (Pre order) បាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃ ដែលជាដៃគូសហការរបស់ OPPO ទូទាំងប្រទេសកម្ពុជា។ ចំពោះតម្លៃ Reno8 $359 | Reno8 Z 5G $429 | Reno8 5G $569 ។

គួរបញ្ជាក់ថា រាល់ការកក់ទុកមុន Reno8 & Reno8 Z 5G ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី26 ខែសីហា។ ចំណែកការកក់ទុកមុន Reno8 5G ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែសីហា ឆ្នាំ2022 ជាមួយកញ្ចប់ប្រូម៉ូសិនដ៏ពិសេសរួមមាន ៖
• Reno8 តម្លៃ $359 ថែមកាដូតម្លៃ $102 រួមមាន ៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។
• Reno8 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $187 រួមមាន ៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។
• Reno8 5G តម្លៃ $569 ថែមកាដូតម្លៃ $187 រួមមាន ៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។
• OPPO Pad Air តម្លៃ $269 ជាថេប្លែតដែលស្តើងស្រាល ដែលមានគុណភាពរឹងមាំ អេក្រង់ធំ 10.36” កម្រិត 2K ដែលបង្ហាញពណ៌បានច្បាស់រហូតដល់ 10Bits អមដោយ Speaker ដល់ទៅ 4 គ្រាប់បំពេញការស្តាប់តន្រ្តី និងទស្សនាវីដេអូកាន់តែជក់ចិត្ត ប្រកបដោយសម្លេងកាន់តែខ្លាំង និងកាន់តែពីរោះពីបច្ចេកវិទ្យា Dolby Atmos។
• OPPO Enco Bud2 តម្លៃ $19 ជាកាសឥតខ្សែស៊េរីថ្មីតូចស្រាលស្រួលពាក់តភ្ជាប់រហ័សជាមួយសម្លេងបាសខ្លាំង និងសាកតែម្តងប្រើបានដល់ទៅ 28ម៉ោង៕

Share This Post: