កាន់តែឡូយជាងមុន “សម្រស់ធម្មជាតិ” លេងឈុតធំ នាំអតិថិជនទៅចែករង្វាន់ដល់ប្រទេសសិង្ហបុរី
ដូចដែលយើងបានដឹងរួចមកហើយថា ក្រុមហ៊ុន “សម្រស់ធម្មជាតិ” មិនត្រឹមផ្ដល់នូវផលិតផលសម្រាប់សុខភាពល្អៗនោះទេ តែក៏តែងតែបង្កើតនូវព្រឹត្តិការណ៍ធំៗ និងសប្បាយរីករាយជាច្រើនសម្រាប់អតិថិជន។ ជាក់ស្ដែង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមហ៊ុន លេងឈុតធំតែម្ដង គឺនាំអតិថិជនដែលឈ្នះរង្វាន់ម៉ូតូធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី ហើយទៅទទួលរង្វាន់នៅទីនោះតែម្ដង។
ដំណើរកម្សាន្តដ៏ធំលើកនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចង់អបអរសាទរអតិថិជនរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានប្រើប្រាស់ផលិតផលឃូស៊ីរហូតបានធូរពីជម្ងឺប្រចាំកាយ និងមានសំណាងឈ្នះរង្វាន់ម៉ូតូពីកម្មវិធី “ បានទាំងសុខភាព បានទាំងរង្វាន់ ” ។ ក្នុងនោះផងដែរ ក៏មានការចូលរួមពីសំណាក់អគ្គនាយក និង អគ្គនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និង តារាសម្រស់ធម្មជាតិដែលរួមមានដូចជា នាយពាក់មី លោករ៉ាស៊ី និង លោកប៉ែនចំរ៉ុងជាដើម ដែលមកចូលរួមញុំាងបរិកាសអោយកាន់តែមានភាពសប្បាយរីករាយ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះ “សម្រស់ធម្មជាតិ” បានបង្កើតព្រឹត្តិការណ៍ដ៏សប្បាយរីករាយជាច្រើនសម្រាប់អតិថិជនដូចជា ព្រឹត្តិការណ៍ម៉ៅយន្តហោះដឹកអតិថិជនដែលជាពីជម្ងឺទៅលេងកម្សាន្តនៅទឹកដីសៀមរាប និងម៉ៅរថភ្លើងលំដាប់ VIP ដើម្បីដឹកអតិថិជនទៅចែករង្វាន់ម៉ូតូខេត្តកំពត៕











