ធនាគារ វីង ប្រគល់រង្វាន់ជូនដល់អ្នកឈ្នះជុំទី ២ នៃកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”
អតិថិជនអាចចូលរួមកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” ដោយគ្រាន់តែបើកគណនីធនាគារ
វីង និងដាក់ប្រាក់សន្សំ!
ធនាគារ វីង (ខេមបូឌា) ម.ក ប្រគល់រង្វាន់ម៉ូតូចំនួន ២២ គ្រឿងជូនអតិថិជនបន្ទាប់ពីការចាប់រង្វាន់លើកទី២ ក្នុងកម្មវិធី Saturday Night LIVE ដែលផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN កាលពីដើមខែនេះ។ ព្រឹត្តិការណ៍នេះក៏បានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ផងដែរ។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់អតិថិជនរបស់ធនាគារ វីង ទាំងអស់ដែលបានបន្ដគាំទ្រទៅលើការរីកចម្រើន និងភាពជោគជ័យរបស់ធនាគារ។ តាមរយៈកម្មវិធីនេះនិងកម្មវិធីជាច្រើនទៀតនាពេលអនាគត យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថានឹងអាចលើកកម្ពស់បន្ថែមទៀតនូវវប្បធម៌នៃការសន្សំ បរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ភាពជោគជ័យសេដ្ឋកិច្ចរបស់ប្រទេសដ៏អស្ចារ្យមួយនេះ។”
ការប្រគល់រង្វាន់លើកនេះគ្រាន់តែជាជុំទី ២ នៃការចាប់រង្វាន់សរុបទាំង ៦ ជុំដែលជាផ្នែកនៃកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”។ នៅមានការចាប់រង្វាន់ ៤ ជុំទៀត ជាមួយការផ្តល់ជូនដ៏រំភើបៗដូចគ្នាដែលនឹងមានដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ខេង សុខឃាង អ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream មួយគ្រឿងដែលបច្ចុប្បន្ននេះរស់នៅខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ “កាលពីពេលមុន ខ្ញុំមិនមានគណនីធនាគារ វីងនោះទេ។ ប៉ុន្តែខ្ញុំបាន បានសម្រេចចិត្តបើកធនាគារ វីង បន្ទាប់ពីអតិថិជនជាច្រើនបានប្រាប់ខ្ញុំថា វីង ផ្ដល់ភាពងាយស្រួលក្នុងការទទួលប្រាក់ និងធ្វើការទូទាត់ទំនិញនិងសេវាកម្ម។ អតិថិជនដែលចង់ឈ្នះរង្វាន់ដូចខ្ញុំគួរបើកគណនីធនាគារ វីង និង ដាក់ ប្រាក់ឲ្យ ឆាប់ៗ។ ជាការងាយស្រួលណាស់ចូលរួមការចាប់ឆ្នោតផ្សងសំណាងយករង្វាន់។”
ការសន្សំមានសារៈសំខាន់ណាស់។ យើងអាចប្រើប្រាក់ដែលសន្សំបានដើម្បីសម្រេចក្តីសុបិនធំៗដូចជា៖ ការទិញផ្ទះ ដោះស្រាយវិបត្តិដែលមិននឹកស្មានដល់ ឬដើម្បីភាពសុខសាន្តក្នុងចិត្តនៅពេលនិយាយអំពីសុវត្ថិភាពហិរញ្ញវត្ថុរបស់គ្រួសារអ្នក។ ដើម្បីលើកកម្ពស់វប្បធម៌សន្សំ ធនាគារ វីង ផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ប្រចាំឆ្នាំដ៏គួរឲ្យទាក់ទាញរហូតដល់៨ភាគរយសម្រាប់បញ្ញើសន្សំមានកាលកំណត់ “ប្រាយស្កាយ” (BrightSky) ។

សម្រាប់អ្នកដែលមិនទាន់មានគណនីធនាគារ វីង នៅឡើយ នៅតែអាចចូលរួមការចាប់រង្វាន់ជុំទី ៣ ដោយអតិថិជនគ្រាន់តែបើកគណនី និងដាក់ប្រាក់ឲ្យបានត្រឹមខែសីហា។ បន្ទាប់មកអតិថិជននឹងមានឱកាសឈ្នះម៉ូតូ Honda Dream ចំនួន ២២ គ្រឿង ឬរថយន្ត Ford Wildtrak Pickup ដ៏ពេញនិយម។ អតិថិជនអាចបើកគណនីនៅសាខាធនាគារ វីងណាមួយក៏បាន ហើយអ្វីដែលត្រូវយកទៅជាមួយនោះ គឺអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព។

អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារ ឬ ២ លានរៀល អាចចូលរួមផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ Honda Dream រៀងរាល់ថ្ងៃ។ ដើម្បីមានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup ប្រចាំខែអតិថិជនគ្រាន់តែដាក់ប្រាក់ត្រឹមតែ ៥000 ដុល្លារ ឬ ២០ លានរៀលប៉ុណ្ណោះ។ ជាមួយនឹងការដាក់ប្រាក់ ៥០០០០ ដុល្លារ ឬ ២០០ លានរៀល អតិថិជននឹងអាចចូលរួមចាប់រង្វាន់ដើម្បីឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។

អតិថិជនដែលបានបំពេញបានលក្ខខណ្ឌដើម្បីមានឱកាសឈ្នះរថយន្ត Lexus LX600 SUV ក៏នឹងទទួលបានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup ប្រចាំខែ និងម៉ូតូ Honda Dream ប្រចាំថ្ងៃដោយស្វ័យប្រវត្តិ។ អតិថិជនដែលបំពេញបានលក្ខខណ្ឌដើម្បីមានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup នឹងទទួលបានឱកាសឈ្នះម៉ូតូ Honda Dream ប្រចាំថ្ងៃ។

ការចាប់រង្វាន់ជុំទី៣ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ការទទួលយករង្វាន់ នឹងមិនតម្រូវឲ្យអ្នកឈ្នះបង់ថវិកាបន្ថែមតាមរូបភាពណាមួយនោះឡើយ៕
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” សូមចូលទៅកាន់៖ https://bit.ly/3PR4IhK
ដោនឡូត Wing Bank App៖ http://onelink.to/wingbank
