Khmerpress

ស្វែងរក

សង្គម

លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ចូលរួមថវិកាចំនួន៣០០០ដុល្លារ សម្រាប់គ្រួសារក្មួយៗរងគ្រោះ និងឧបត្ថម្ភទៅក្មួយៗដែលនៅមានជីវិត

BY Khmerpress October 14, 2022
លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ចូលរួមថវិកាចំនួន៣០០០ដុល្លារ សម្រាប់គ្រួសារក្មួយៗរងគ្រោះ និងឧបត្ថម្ភទៅក្មួយៗដែលនៅមានជីវិត

(ភ្នំពេញ)៖ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២បានចូលរួមថវិកាចំនួន៣០០០ដុល្លារអាមេរិក និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិក នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ដោយលោកស្រី នួន ស៊ុន្ទរី បានសរសេររៀបរាប់ថា «នាងខ្ញុំស្រីអូន និងគ្រួសារសូមចូលរួមថវិកា3000$ ជាការរំលែកទុក្ខទៅកាន់គ្រួសារក្មួយៗដែលលិចទូកនៅភូមិកោះចំរើន។ ក្មួយៗអើយមីងរវល់មិនបានទៅផ្ទាល់ មីងខ្លោចចិត្តណាស់មីងសរសេរសារទាំងស្រក់ទឹកភ្នែកណែនទ្រូង កូនគេកូនយើង។ នាងខ្ញុំបានផ្ញើថវិកាតាមរយៈបងពាក់មី។ ថវិកានេះខ្ញុំឱ្យបង ពាក់មី ចាត់ចែងសម្រាប់ចូលរួមបុណ្យដល់ក្មួយៗដែលលាចាកលោក ហើយថវិការខ្លះឧបត្ថម្ភ ដល់ក្មួយៗដែលនៅមាន ជីវិត។ សូមក្មួយៗទៅកាន់សុខគតិភពចុះ មីងកាន់ទុក្ខក្មួយៗ ក្មួយៗលែងបានទៅរៀនទៀតហើយ អាណិតណាស់ជាសិស្សពូកែតស៊ូទៅរៀនរហូត។ #កូនអើយ #ចូលរួមរំលែកទុក្ខ #មីងស្រីអូនកាន់ទុក្ខក្មួយៗនៅភូមិកោះចំរើន»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: