Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុតស្នងការរាជធានី សម្រេចកោះហៅមន្ត្រីចរាចរណ៍ដែលប្រេីប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាមួយពលរដ្ឋ មកធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកបញ្ឈរជេីង ៣ខែ

    BY Khmerpress October 15, 2022
    ទីបំផុតស្នងការរាជធានី សម្រេចកោះហៅមន្ត្រីចរាចរណ៍ដែលប្រេីប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាមួយពលរដ្ឋ មកធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកបញ្ឈរជេីង ៣ខែ

    មុននេះបន្តិច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា៖ មន្ត្រីចរាចរណ៍ដែលប្រេីប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបេីកបរល្មេីសច្បាប់ ត្រូវបានកោះហៅមកធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជេីង ។

    ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញឃ្លឹបវីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ពុត ធារី បានប្រេីប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យទៅលើប្រជាពលរដ្ឋដែលបេីកបរល្មើសច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវជាតិលេខ៥ ការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស បានធ្វើការកោះហៅឲ្យមន្ត្រីរូបនោះចូលខ្លួនដើម្បីសួរនាំ និងអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វេីការ ។

    ជាចុងបញ្ចប់ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហាទាំងនេះ
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលនូវការរិះគន់ក្នុងន័យស្ថាបនា៕

    Share This Post: