សង្គម November 15, 2022

សូមប្រុងប្រយ័ត្ន! មានករណីក្មេងជាប់ជើងនឹងជណ្តើរយន្ត នៅផ្សារស្ទឹងមានជ័យថ្មី (មានវីដេអូ)

Khmerpress

(ភ្នំពេញ)៖ បើយោងតាមការបង្ហោះរបស់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ កាលពីយប់ម៉ោង៧ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានក្មេងប្រុសម្នាក់​ អាយុប្រហែល​៣-៤ឆ្នាំ​ បានជាប់ជើងនឹងជណ្តើរយន្ត នៅឯផ្សារស្ទឹងមានជ័យថ្មី ដែលស្ថិតនៅ​ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ក្នុងហេតុការណ៍នេះ គេក៏ឃើញមានការជួយសង្រ្គោះ ពីអ្នកជំនាញខាងជណ្តើរយន្ត ខណៈដែលអាការៈក្មេងប្រុសនេះទៅយ៉ាងណា នៅមិនទាន់ដឹងច្បាស់នោះទេ។ យ៉ាងណាមិញ ក្រោយពីវីដេអូនេះបានផ្សព្វផ្សាយពេញបណ្ដាញសង្គមរួចមក ក៏មានការលើកឡើងពី ប្រិយមិត្តមួយចំនួនដែរថា មិនគួរណាចេះតែបណ្តោយក្មេង នេះជាការធ្វេសប្រហែសរបស់អាណាព្យាបាល និងសូមឱ្យប្រុងប្រយ័ត្នទាំងអស់គ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត