សង្គម December 26, 2022

មកស្គាល់បេក្ខជន ដែលទទួលបាននិទ្ទេស A ពិន្ទុ ១០០ពេញ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២២នេះ

Khmerpress

(ភ្នំពេញ)៖ ពិតជាគួរស្ងប់ស្ងែងមែនចំពោះយុវតី យូ សោគន្ធិកា ជាបេក្ខជនប្រលងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ដែលទទួល​បាន​លំដាប់ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត ​ក្នុង​ចំណោម​បេក្ខជន​ចូល​រួម​ប្រលង​ជិត ១៣​ម៉ឺន​នាក់ សម័យប្រលង ឆ្នាំ២០២២។

យូ សោគន្ធិកា ​ជា​សិស្ស​នៃសាលា​វេស្ទើន​អន្តរជាតិ ​ទទួល​បាន​និទ្ទេស A គ្រប់​មុខ​វិជ្ជា ថ្នាក់​វិទ្យាសាស្រ្ត​ពិត ​ដោយ​លំដាប់​ពិន្ទុ ១០០,០០ ​ពេញតែម្ដង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

សូមជម្រាបថា ក្រសួងអបរំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ ក្នុងនោះអ្នកទទួលបាននិទ្ទេស A សរុប ចំនួន ១០៤៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews