សង្គម January 4, 2023

លោក Honda និយាយថា៖ «ខ្ញុំសង្ឃឹមថាបានឃើញកម្ពុជាលេងនៅ World Cup មុនពេលដែលខ្ញុំបាត់បង់ជីវិត»

Khmerpress

គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាគឺលោក Keisuke Honda បាននិយាយថា៖ «ខ្ញុំសង្ឃឹមថាបានឃើញកម្ពុជាលេងនៅ World Cup មុនពេលដែលខ្ញុំស្លាប់»។ ការថ្លែងដូច​នេះត្រូវបានលោក Keisuke Honda ធ្វើឡើងនៅចំពោះមុខក្រុមគោព្រៃកម្ពុជា​ ហើយរូបលោកបាននិយាយពាក្យដ៏មានន័យនេះទាំងអួលដើមកទៀតផង។

សូមបញ្ជាក់ជូនថា ការថ្លែងរបស់លោក Keisuke Honda ត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្លាក់ចេញពីពានរង្វាន់ AFF Championship ត្រឹមវគ្គចែកពូល ក្រោយលេងចាញ់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣ : ១។ គួររម្លឹកជូនផងដែរថា នាពេលកន្លងមក លោក Keisuke Honda ធ្លាប់បានលើកឡើងថា ក្រុមគោព្រៃកម្ពុជាត្រូវការពេលវេលាយូរទៀតដើម្បីអាចអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យខ្លាំងនៅឆាកអន្តរជាតិបាន ខណៈកម្ពុជាកំពុងបោះជំហ៊ានទៅមុខហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត